header ads

Sponsor

រឿងរ៉ាវដែលគួរឱ្យចាប់អារម្មណ៍ ក្រោយពីស្ត្រីម្នាក់ជាម្ចាស់ចំការបានបង្ហោះវីដេអូចាប់បុរសម្នាក់ដែលបានលួចយកទំពាំងមកធ្វើម្ហូប បង្កឱ្យមានការការភ្ញាក់ផ្អើល និងកាន់តែអាណិតអ្នកដែលទៅលួចទំពាំងក្រោយពីបានដឹងថាមានជីវភាពលំបាក រហូតដល់មានការជួយយ៉ាងច្រើនទៀតផង តែជុំវិញនឹងរឿងនេះត្រូវបានអ្នកលេងហ្វេសបុកខ្លះលើកឡើងថាសង្គមហ្វេសបុក បែងចែកលែងដាច់ហើយ និងបានសួររកអ្នកណាជាជនរងគ្រោះពិត?

យោងតាមគណនីហ្វេសបុកមួយដែលមានឈ្មោះថា «Hing Chandavid» បានរៀបរាប់នូវសារមួយឱ្យដឹងទាំងស្រុងថា៖

«សង្គមហ្វេសបុក បច្ចុប្បន្នបែងចែកលែងដាច់ លើអំពើចោរកម្ម ឬអ្នកណាជាជនរងគ្រោះពិតប្រាកដ។ អនិច្ចាជនរងគ្រោះត្រូវគេជេរ អ្នកលួចត្រូវបានគេអាណិតហើយឧបត្ថម្ភ។

ពលរដ្ឋមួយចំនួនគិតថាការលួចបែបនេះមិនមែនជារឿងធំដុំទេ ព្រោះតែកត្តាជីវភាពក្រលំបាកនឹងភាពស្រែកឃ្លានទើបដាច់ចិត្តប្រព្រឹត្តិអំពើខុសឆ្គងបន្តិចបន្តួច។ តែអ្នកទាំងអស់នោះភ្លេចគិតថា អ្នកដែលគាត់ជាជនរងគ្រោះពិតប្រាកដគឺម្ចាស់ចំការ ទោះបីគាត់ប្រើប្រាស់សម្តីរាងខ្លាំងបន្តិចមែនតែអ្នកទាំងអស់គ្នាត្រូវដឹងថាម្ចាស់ចំការបានឆ្លងកាត់នៅរឿងអ្វីខ្លះដែលនៅក្នុងចំការរបស់គាត់។

មិនមែនឃើញមួយជ្រុងនាំគ្នាវិភាគបែបនេះទេ ហើយបើសិនអ្នកទាំងអស់គ្នាជាគាត់ តើអ្នកទាំងអស់គ្នាគិតធ្វើដូចម្តេចវិញ។

1. ឆ្កែនៅចាំចំការក៏បាត់ 

2.បាត់របស់នេះរបស់នោះ 

3.គេគាស់របងចូលលួចគ្រប់រូបភាព

4. ខូចខាតសំភារៈនឹងរបស់ជាច្រើន។ 

5.ផលដំណាំផ្សេងៗដែលដាំត្រូវបាត់បង់

6.ម្យ៉ាងទៀតត្រូវដេកភ័យព្រោះអំពើចោរកម្មបែបនេះអាចកើតឡើងជារៀងរាល់ថ្ងៃ។

អ្នកទាំងអស់គ្នាត្រូវដឹងថាថ្ងៃនេះលួចបុិននេះ ចុះបើសិនថ្ងៃក្រោយគេអត់ដឹង ហើយអ្នកលួចទល់ខ្លាំងព្រោះជីវភាពតើហ្នឹងកើតរឿងធំអ្វីខ្លះ? សូមប្រើការគិតរបស់អ្នកទាំងអស់គ្នាឲ្យបានវែងឆ្ងាយ។ 

អ្នកប្រព្រឹត្តិ: បើសិនជាឃ្លានឬជីវភាពខ្វះខាត អាចប្រើវិធីសាស្រ្តផ្សេងដូចជា ការសុំ,ដោះដូរកម្លាំងពលកម្ម ហើយមានវិធីច្រើនជាងនេះទៅទៀតជាជាងលួច។ លួចតិចលួចច្រើនក្តីនៅតែមានឈ្មោះជាចោរ។

ម្ចាស់ចំការ: ការថតរបស់ម្ចាស់ចំការក្នុងនៃការពារនឹងបង្ការសំរាប់ការលួចពេលក្រោយនឹងសំរាប់ការព្រមានទៅជនដទៃដែលមានបំណងលើចំការរបស់គាត់។ ព្រោះវាបានកើតឡើងជាច្រើនករណីរួចមកហើយ។»

ទោះជាយ៉ាងណារឿងនេះបានបញ្ចប់ហើយ ដោយម្ចាស់ចំការ និងបុរសដែលជាអ្នកលួចទំពាំងបានព្រមព្រៀង និងសុំទោសគ្នារួចហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post