header ads

Sponsor

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាកាលពីប៉ុន្មានថ្ងៃមុន គឹម លីហ្សា បានប្រកាសលែងលះស្វាមីទាំងយប់ដោយបានបង្ហាញភស្តុតាងលិខិតលែងលះថែមទៀតផង តែយ៉ាងណាការបង្ហោះនេះក៏បានលុបចោលវិញ។ អ្វីដែលចាប់អារម្មណ៍នៅក្នុងថ្ងៃនេះដែរស្វាមីរបស់នាងបានបង្ហាញរូបភាពយ៉ាងមានក្តីសុខរបស់អ្នកទាំងពីរដោយបានបណ្តើរគ្នាទៅធ្វើបុណ្យរួមគ្នានៅវត្តគល់ទទឹងថែមទៀត ។

មិនមែនជាលើកដំបូងទេ ជាញឹកញាប់ហើយដែលគេតែងឃើញ គឹម លីហ្សា បង្ហោះសារបង្ហាញពីភាពមិនសមប្រកបជាមួយស្វាមីដែលជាអណិកជនរស់នៅប្រទេសអូស្ត្រាលី បើទោះពួកគេរស់នៅជាមួយគ្នាជាច្រើនឆ្នាំ នឹងទទួលបានដំណក់ឈាមកូនប្រុសដ៏គួរឱ្យស្រឡាញ់ដល់ទៅពីរនាក់ហើយក្តី ។ យ៉ាងណាមិញកាលពីពេលកន្លងទៅនេះ គឹម លីហ្សា ថែមទាំងបង្ហាញលិខិតលែងលះដោយស្ម័គ្រចិត្តរវាងនាង និងស្វាមីដែលមានស្នាមផ្តិតមេដៃត្រឹមត្រូវជា ភស្តុតាងដោយបានសរសេរបញ្ជាក់ថា ទុក្ខឱកាសឱ្យច្រើនដងតែស្វាមីមិនកែ​។

អ្វីដែលចាប់អារម្មណ៍ដ្បិត គឹម លីហ្សា បង្ហោះសារច្រើនដងបង្ហាញពីការបែកបាក់គ្នាក្តី តែ ស្វាមីរបស់នាងលោក វុឌ្ឍី នៅតែបង្ហាញពីរូបភាពដ៏មានក្តីសុខរបស់ពួកគេដោយមិនមានអ្វីល្អក់កករឡើយ ។ យ៉ាងណាមិញនៅក្នុងថ្ងៃទី​១៥ នេះលោកបានបង្ហាញរូបភាពរួមគ្នាជាមួយ គឹម លីហ្សា ទៅធ្វើបុណ្យសាងកុសលរួមគ្នានៅវត្តមួយជាធម្មតាហាក់មិនមានបញ្ហាអ្វីឡើយ ។

នៅតែមានការងឿងឆ្ងល់ថាតើ គឹម លីហ្សា និងស្វាមី ពិតជាលែងលះគ្នាពិតមែន ឬគ្រាន់ជាការសម្តែងដើម្បីទាក់ទាញចំណាប់អារម្មណ៍ដូចអ្នកលក់អនឡាញដទៃ?

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post