header ads

Sponsor

ទោះមិនបានប្រឡូកការងារសិល្បៈដូចមុនក្តី តែតារាសម្តែង កែវ ពេជ្រពិសី នៅតែបង្ហាញវត្តមាននៅក្នុងពិធីនានារបស់មិត្តរួមអាជីពមិនដែលខកខានឡើយ ។ សព្វថ្ងៃតារាសម្តែងរូបនេះក៏កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយកូនប្រុសជាទីស្រឡាញ់តែមួយ ហើយថ្មីៗនេះនាងកាន់តែរំភើបក្រោយកូនរបស់ខ្លួនបានទទួលសញ្ជាតិកាណាដាយ៉ាងស្របច្បាប់ ។

ខុសពីតារាដទៃដ្បិតបានភ្ជាប់ស្នេហ៍នឹងបានរួមរស់ជាមួយស្វាមីជាអណិកជនរស់នៅប្រទេសកាណាដាជាងពីរឆ្នាំក្តី  តែតារាសម្តែង កែវ ពេជ្រពិសី នៅតែបន្តរស់នៅស្រុកកំណើតមិនបានចាកចេញទៅរស់នៅបរទេសតាមដៃគូឡើយ ។

ប៉ុន្តែយ៉ាងណាថ្មីៗនេះតារាសម្តែងដែលធ្លាប់មានប្រជាប្រិយភាពម្នាក់នេះបានបង្ហាញអារម្មណ៍រីករាយក្រោយកូនប្រុស ដូរ៉ា បានទទួលសញ្ជាតិកាណាដាយ៉ាងស្របច្បាប់ ។ ជាមួយនឹងក្តីរំភើប កែវ ពេជ្រពិសី បាននិយាយថា«អបអរសាទរថ្ងៃទី24.05.2023កូនប្រុសសម្លាញ់ចិត្តម៉ាក់ៗបានទទួលសញ្ជាតិកាណាដាហើយ(Can adian Citizenship)ម៉ាក់សូមជូនពរកូនមានសុខភាពល្អមាំមួនប្រាជ្ញាឆ្លាតវៃនិងជាកូនល្អរបស់ប៉ាម៉ាក់ព្រមទាំងជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិផងណាកូន»។

ជាមួយនឹងការទទួលបានសញ្ជាតិកាណាដារបស់កូនប្រុស កែវ ពេជ្រពិសី ក៏មានការចូលរួមអបអរសាទរនិងជូនពរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន។ បើតាមការបង្ហើបប្រាប់របស់ កែវ ពេជ្រពិសី នាពេលកន្លងមកបានឱ្យដឹងថាអ្នកនាងក៏មានគម្រោងនាំកូនប្រុសទៅលេងប្រទេសកាណាដាដែរគ្រាន់តែមិនទាន់កំណត់ពេលវេលាច្បាស់លាស់ ។ តារាសម្តែងរូបនេះក៏បានបន្ថែមថាអ្នកនាងមិនបានបញ្ចប់អាជីពសម្តែងទេ នឹងត្រឡប់មកវិញនៅពេលណាមួយគ្រាន់តែសព្វថ្ងៃពុំទាន់មានពេលវេលាគ្រប់គ្រាន់ ។ ក្រោយមានកូនមួយ កែវ ពេជ្រពិសី ហាក់មានការប្រែប្រួលរូបរាងឡើងគីឡូទ្រលុកទ្រលន់ប្លែកជាងមុន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post