header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយថ្មីៗនេះបានឃើញតារាសម្តែង និងចម្រៀង ឌី សូនីត្តា បានត្អូញត្អែរថានាងបានទិញខុនដូអស់រយៈពេល៥ឆ្នាំទៅហើយ តែជាលទ្ធផលមិនទទួលបាននោះទេ ហើយពេលនេះម្ចាស់ខុនដូក៏មិនទាន់មានការបង្វិលប្រាក់មកនាងវិញដែរ ។ ចុងក្រោយតារារូបនេះបាននិយាយយ៉ាងកម្សត់ថា គ្មានដំណោះស្រាយអ្នកមាននៅតែឈ្នះ ។

គេចាំបានថាមួយរយៈមុនផ្ទុះរឿងអតិថិជនជាច្រើនបានត្អូញត្អែរពីការទិញបុរីអ្នកឧកញ៉ា តែមិនទទួលបានផ្ទះក្រោយហួសកិច្ចសន្យា ប៉ុន្តែពេលនេះក៏បានស្ងប់ស្ងាត់វិញក្រោយមានដំណោះស្រាយពីអ្នកឧកញ៉ា ។ ប៉ុន្តែថ្មីៗនេះ ឌី សូនីត្តា ក៏បានបង្ហោះសាររៀបរាប់គួរឱ្យភ្ញាក់ផ្អើលថា នាងបានទិញខុនដូតាំងពីឆ្នាំ ២០១៨ តែពេលនេះនៅតែមិនទាន់ទទួលបាននោះឡើយ ។ ឌី សូនីតា បានបង្ហោះសារជាសាធារណៈថា«មានបងប្អូនណាពិបាកចិត្តរឿងទិញផ្ទះមិនទាន់បានផ្ទះ ទិញខុនដូមិនទាន់បានខុនដូទេចា?

ខ្ញុំនេះវិញ ទិញខុនដូតាំងពីឆ្នាំ2018 ដល់ឥលូវមិនទាន់បានខុនដូនៅឡើយ គេកែកិច្ចសន្យា២ដងហើយនៅមិនទាន់ប្រគុលខុនដូអោយយើងវិញទៀត ហើយចុងក្រោយត្រូវសងលុយយើងត្រឡប់មកវិញ ដល់ខែត្រូវសងហើយ នៅមិនសងយើងទៀត ហើយប្រុងគិតមិចវិញឥលូវ??? ថាកូវីដទៅវាស្ទះយើងយោគយល់ តែនេះត្អូញអត់លុយ តែកុំមើលគាត់ជួលBA ផ្សាយផលិតផលអោយគាត់ជិតកន្លះលាន ល្បីពេញហ្វេសបុក អាហ្នឹងអីគេវិញ??? ហឹមមម…ដល់ចឹងអាយើងតួកុនសម្តែងមិនដល់គាត់ ថាយាយពីយោគយល់គេដល់ឥលូវ ហើយមិចបានគេមិនយោគយល់យើងវិញខ្លះចឹង??? អ្នកមានប្រុងគិតមិចលើអ្នកក្រហ្នឹង????? មិនទាន់ដល់ក ដល់ក ផ្សាយឈ្មោះខុនដូហ្នឹងតែម្តង។

បងប្អូនអើយខ្ញុំសូមផ្តាំអោយហើយ ចង់ទិញខុនដូរឺផ្ទះអី ទិញអាណាចូលនៅបានស្រាប់តែម្តង អាកំពុងបុកគ្រឹសនេះប្រយ័ត្នវេទនាដូចខ្ញុំ មិនមែនតែខុនដូមួយហ្នឹងអីណាលោកអើយ ៣ខុនដូ ស្ទាយអត់ខុសគ្នាប៉ុន្មានទេ ជាតិហ្នឹងគ្មានវាសនានៅខុនដូហ្នឹងគេ»។ ទោះបីជាបាននិយាយបែបនេះក្តី តែតារាស្រី ឌី សូនីត្តា មិនទាន់បង្ហាញឈ្មោះម្ចាស់ខុនដូដែលនាងបានទិញនោះទេ ដោយគ្រាន់តែបង្ហាញការសា្តយក្រោយថា ខាតគ្រប់រឿងទាំងពេលវេលា លុយ ទំនុកចិត្តនិងបទពិសោធន៍៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post