header ads

Sponsor

ទោះរៀបការជាច្រើនឆ្នាំ នឹងមានវ័យជ្រេក៏ពិតមែន តែតារាកំប្លែង ប៉េងប៉ោង តែងតែមានជំនឿចិត្តថាថ្ងៃណាមួយអ្នកនាងនឹងទទួលបានចំណងដៃជាដំណក់ឈាមរួមគ្នាជាមួយស្វាមី។ យ៉ាង ណាមិញថ្មីៗនេះតារាកំប្លែងរូបនេះបានប្រកាសថានឹងបានឃើញមុខសមាជិកថ្មីនៅឆ្នាំក្រោយដែលធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈចូលរួមអបអរនឹងរំភើបជំនួសតារាកំប្លែង ប៉េងប៉ោង គ្រប់គ្នា ។ 

បើគិតមកដល់សព្វថ្ងៃនេះតារាកំប្លែងដែលត្រូវបានគេស្គាល់ថាជាកូនស្រីរបស់តារាកំប្លែងជើង ចាស់ វីតាមីនសេ បានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាអ្នកនៅក្រៅចង្កោមសិល្បៈជាង ១០ឆ្នាំមកហើយ ។ ប៉ុន្តែអ្នកទាំងពីរមិនទាន់មានកូនប្រឡែងលេងនោះទេដោយសារតារាកំប្លែងរូបនេះមិនសូវមានសុខភាពល្អ តែយ៉ាងណាអ្នកនាងនៅតែមានជំនឿថាខ្លួននឹងទទួលបានកូនបើទោះមានវ័យជាង ៤០ឆ្នាំ ទៅហើយក្តី ។

ដូចការរំពឹងទុកមុននេះបន្តិចតារាកំប្លែង ប៉េងប៉ោង បានបង្ហោះសារយ៉ាងរីករាយថា«ពិភពលោកដ៏ស្រស់បំព្រងស្វាគមន៍ដែលចូលមកក្នុងជីវិតយើងទាំងពីរនៅឆ្នាំក្រោយអរគុណប្ដីដែលព្រមកំដរអូនរហូតក្ដីសុខតិចៗ»។ ជាមួយដំណឹងមួយនេះបានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈក៏ដូចជាអ្នកគាំទ្របានចូលរួមត្រេកអរនិងជូនពរ ដល់តារាកំប្លែង ប៉េងប៉ោង គ្រប់គ្នា។

មួយរយៈចុងក្រោយនេះតារាកំប្លែង ប៉េងប៉ោង មិនសូវបង្ហាញវត្តមាននៅក្នុងអាជីពកំប្លែងដូចមុនឡើយ ភាគច្រើនអ្នកនាងចំណាយពេលធ្វើចំការជាមួយស្វាមីនៅឯខេត្ត ។ប៉ុន្តែនៅពេលមានកម្មវិធីណាមួយរបស់មិត្តរួមអាជីព តារាកំប្លែងរូបនេះមិនដែលអវត្តមានឡើយ។ អ្វីដែលគួរឱ្យសរសើរទោះរៀបការជាច្រើនឆ្នាំ តែជីវិតអាពាហ៍ពិពាហ៍របស់ ប៉េងប៉ោង នៅតែមានភាពផ្អែមល្ហែមស្រស់បំព្រងមិនចាញ់គូស្នេហ៍ដែលទើបរៀបការថ្មីថ្មោងនោះឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post