header ads

Sponsor

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាដាច់ណាត់ឱ្យកងទ័ពកម្ពុជា បាញ់ទម្លាក់យន្តហោះដ្រូន ដែលបង្ហោះរំលោភចូលដែនអធិបតេយ្យភាពកម្ពុជា នៅព្រះដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ ឱ្យបាន ទោះត្រូវចំណាយអស់គ្រាប់ ឬប្រាក់ប៉ុន្មានក៏ដោយ ព្រោះជាសន្តិសុខជាតិ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្តាប្រទេសនានា ពិនិត្យមើលលើដ្រូន ដែលបង្ហោះចូលដីកម្ពុជា ព្រោះនេះជាការរំលោភបំពានលើឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា។ សម្តេចជឿជាក់ថា ដ្រូនដែលហោះចូលបំពានដែនអធិបតេយ្យភាពកម្ពុជានេះ មិនមែនជារបស់វៀតណាមនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យមេទ័ពត្រូវរាយការណ៍ជូនសម្តេច ពីករណីបាញ់ទម្លាក់ដ្រូននេះ ទោះម៉ោងស្មាលណាក៏ដោយ ព្រោះវារឿងសន្តិសុខជាតិ ដែលត្រូវគិតគូរជាចាំបាច់បំផុត។

សម្តេចនាយករដ្ឋមន្ត្រី បានព្រមានធ្ងន់ៗថា បើនៅថ្ងៃនេះ មិនមានផ្ទុះអាវុធបាញ់ទម្លាក់ដ្រូនទៀតទេនោះ មេៗទ័ពនឹងមានរឿងជាមួយសម្តេច។ សម្តេចក៏បានប្រកាសផ្តល់ថវិកាលើកទឹកចិត្តចំនួន ២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណា ដែលបាញ់ធ្លាក់ដ្រូនមួយ របស់បច្ចាមិត្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post