header ads

Sponsor

ក្រៅពីបង្ហាញសកម្មភាពរួមការងារជាមួយអ្នកលក់អនឡាញរូបស្រស់ ស្រីកា តារាសម្តែងរូបសង្ហាលោក ហង្ស សំបើមស័ក្ត តែងចែករំលែករូបភាពស្វីតស្វីតរបស់ខ្លួនជាមួយអ្នកលក់អនឡាញរូបស្រស់ម្នាក់នេះដែលមើលទៅពិតជាស្អិតរមួតមិនខុសពីគូស្នេហ៍នោះឡើយ ។ តែក៏មានការលើកឡើងថានេះគ្រាន់តែជាទីផ្សារដែលគេតែងឃើញអ្នកលក់អនឡាញធំៗធ្វើរបៀបនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ ។  

ទាក់ទងជាមួយរឿងនេះលោក ហង្ស សំបើមស័ក្ត បានទទួលស្គាល់ថាទំនាក់ទំនងរវាងលោក និងស្រីកា ពិតជាល្អប្រសើរដោយសារលោកនិងនាងមានអារម្មណ៍ល្អៗជាមួយគ្នាក៏មានច្រើននៅក្នុងការធ្វើការងាររួមគ្នា តែទៅថ្ងៃក្រោយប្រែប្រួលយ៉ាងណាលោកសុំមិននិយាយ។ មិនតែប៉ុណ្ណោះលោក បានសរសើរអ្នកលក់អនឡាញរូបស្រស់នេះថា មិនត្រឹមតែស្អាត និងឆ្លាតទេ ថែមទាំងមានសមត្ថភាពថែមទៀត ។ 

អ្វីដែលកត់សម្គាល់ទោះមិនមែនជាតារាសម្តែងអាជីព តែ ស្រីកា ក៏មានសមត្ថភាពសម្តែងរឿងបានយ៉ាងល្អដែលគេតែងឃើញនាពេលកន្លងមកជាមួយលោក ហង្ស សំបើមស័ក្ត ។ មានការលើកឡើងពីសំណាក់មហាជនថាមិនមានអ្វីជាបញ្ហាទេព្រោះថាពេលនេះ ស្រីកា ក៏បានលែងលះស្វាមីទៅហើយដែរ ដូនេះពួកគេសុទ្ធតែនៅលីវដូចគ្នា តែសំខាន់តើតារាសម្តែងរូបនេះមានការប្រកាន់ចំពោះអតីតកាល ស្រីកា ឬបែបណា ។ លោក សំបើមស័ក្ត តបថា«ខ្ញុំស្រលាញ់មិនពាក់ព័ន្ធរឿងគាតធ្លាប់មានគ្រួសារទេមនុស្សស្រីសម័យនេះមានសមត្ថភាពដូចគាត់ខ្ញុំគិតថាជាសំណាងទៅវិញទេ»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post