header ads

Sponsor

មហាជនមានការចាប់អារម្មណ៍ជាខ្លាំងក្រោយបានឃើញវត្តមានអតីតតារាសម្តែងជើងចាស់ អ៊ុំ សុវណ្ណនី បានបង្ហាញវត្តមាននៅក្នុងស្រុកកំណើតជាថ្មីឡើងវិញ ។ អ្វីដែលកាន់តែរំភើបនោះអ្នកស្រីក៏បានទៅជួបនឹងសួរសុខទុក្ខដល់លោកតា មិន សារិន ហៅ ម៉ែន ជាឪពុកដែលកន្លងមកលោកតាបានប្រកាសចង់ជួបមុខកូនស្រីនៅក្នុងជីវិតចុងក្រោយរបស់លោកតា ។ 

អតីតតារាសម្តែងជើងចាស់ និងជាតួឯកស្រីនៅក្នុងរឿង«នរក៩ជាន់»អ្នកស្រី អ៊ុំ សុវណ្ណនី បានមកដល់ស្រុកខ្មែរតាំងពីថ្ងៃទី២៣ហើយប៉ុន្មានថ្ងៃក្រោយមកអ្នកស្រីក៏បានទៅជួបជាមួយលោក តា ម៉ែន ជាឪពុកដោយមានការទទួលទានអាហារជុំគ្នាយ៉ាងរីករាយ ។

ជាមួយនឹងរូបភាពរបស់ឪពុកកូនអ្នកសិល្បៈនេះបានធ្វើឱ្យមហាជនមានការរីករាយជំនួសព្រោះឃើញ តាម៉ែន បានជួបកូនស្រីដូចការប្រាថ្នានាពេលកន្លងមកដែលលោកតាប្រកាសតាមបណ្តាញសារព័ត៌ មាននានាកាលពីជាងមួយឆ្នាំមុន។ បើតាមគម្រោងអ្នកស្រី អ៊ុំ សុវណ្ណនី នឹងមកលេងស្រុកខ្មែររយៈពេលប្រមាណតែមួយខែប៉ុណ្ណោះ ។ 

អ៊ុំ សុវណ្ណនី ត្រូវបានគេស្គាល់ថាជាអតីតតារាសម្តែងជើងចាស់ជំនាន់ទសវត្សឆ្នាំ ៨០ តែក្រោយមកអ្នកស្រីក៏បានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកនឹងបានចុះមកលេងស្រុកខ្មែរមួយម្តងមួយកាលដោយសារកូនរបស់អ្នកស្រីរស់នៅទីនេះ។ អ្វីដែលចាប់អារម្មណ៍ទោះមាន   វ័យច្រើនជាង៥០ ឆ្នាំទៅហើយក្តី តែសម្រស់អតីតតារាសម្តែងជើងចាស់រូបនេះនៅតែស្រស់ ស្រាយនិងផូរផង់មិនស្រកស្រុតទៅតាមវ័យនោះឡើយ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post