header ads

Sponsor

មិនត្រឹមទទួលបានកម្លាំងចិត្តប៉ុណ្ណោះទេពេលនេះតារាសម្តែង អេង វ៉ាណង ក៏ទទួលបានការផ្តល់ជាថវិកា ពីសំណាក់មិត្តភក្តិទាំងក្នុង និងក្រៅសិល្បៈជាបន្តបន្ទាប់ ។ អេង វ៉ាណង សង្ឈឹមជំងឺមហារីកសុដនរបស់នាងនឹងជាសះស្បើយឡើងវិញហើយនាងនឹងមានឱកាសបានបន្តការងារសិល្បៈជាបន្តទៀត ។

ពិតជាគួរឱ្យអាណិតក្រៅពីមានជំងឺមហារីកសុដនដំណាក់កាលទីបី អេង វ៉ាណង ក៏ជាអ្នករ៉ាប់រងសេដ្ឋកិច្ចនៅក្នុងក្រុមគ្រួសារដែលមានម្តាយចាស់និងកូនប្រុសស្រីបីនាក់នៅក្នុងបន្ទុក ដែលកូនប្រុសច្បងទើបមានវ័យ ១៤ឆ្នាំប៉ុណ្ណោះ ។ ពេលនេះដែរគ្រួសាររបស់នាងកាន់តែដុនដាបដោយសារមិនមានអ្នករកចំណូល ជាពិសេសស្របពេលជំងឺរបស់នាងកំពុងធ្វើទុក្ខខ្លាំងដែលកាន់តែធ្វើឱ្យតារាសម្តែងវ័យ ៣៧ឆ្នាំរូបនេះរងការបាក់ទឹកចិត្តជាខ្លាំង ។

ប៉ុន្តែយ៉ាងណាពេលនេះ អេង វ៉ាណង កំពុងទទួលបានការជួយជ្រោមជ្រែងពីសំណាក់មិត្តភក្តិទាំងក្នុងនិងក្រៅសិល្បៈទាំងទឹកចិត្តនិងថវិកាដែលធ្វើឱ្យរូបនាងហាក់មានសង្ឃឹមជាថ្មីឡើងវិញ។

អេង វ៉ាណង បានឱ្យដឹងថានាងចាប់ផ្តើមដឹងថាខ្លួនមានជំងឺប្រមាណជាមួយឆ្នាំហើយ តែប្រមានជា៦ខែនេះមានការធ្វើទុក្ខខ្លាំងដោយតម្រូវឱ្យរូបនាងចាក់គីមី ដែលសព្វថ្ងៃនាងចាក់បាន ២ដងហើយ នៅ ១២ដងទៀត ។ សម្រាប់ការចាក់មួយដងត្រូវចំណាយប្រាក់ ៧០០ដុល្លារ ។តារាសម្តែងរូបនេះរំពឹងថាជំងឺរបស់នាងនឹងជាសះស្បើយហើយនាងនឹងអាចវិលមកប្រឡូកការងារសិល្បៈវិញព្រោះគ្រូពេទ្យបានបញ្ជាក់ថាដំណាក់កាលជំងឺរបស់នាងអាចព្យាបាលជា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post