header ads

Sponsor

បើទោះជាមានការចេញវីដេអូបង្ហាញការកើតទុក្ខមិនសុខចិត្តរបស់ ចំប៉ីខ្មៅ ពីភាពលំអៀងរបស់អ្នកនាង ចន ច័ន្ទលក្ខិណា តែរហូតមកដល់ពេលនេះអ្នកនាងហាក់មិនខ្វល់ខ្វាយអ្វីឡើយដែលកាន់តែធ្វើឱ្យ ចំប៉ីខ្មៅ នៅមិនសុខរហូតបានធ្វើការអះអាងថានឹងធ្វើញត្តិទៅក្រសួងដែលពាក់ព័ន្ធចំពោះរឿងមួយនេះ។

ជឿជាក់ថាប្រិយមិត្ត បានជ្រាបហើយថា ចំប៉ីខ្មៅ បានបង្ហាញការមិនពេញចិត្តដោយបានចេញវីដេអូសុំឱ្យប្រធានសមាគមនាំបុរសស៊ីផ្លែទុរេនដៀលអ្នកក្រឱ្យមកឡាយវីដេអូសុំទោសដល់មហាជនដូចកាលរូបលោកកាលពីឆ្នាំ ២០១៨ក្រោយពីបានរិះគន់ចំពោះ​ឈុត​«ទេពីស្រីសួគ៌​ឦសាន​បុរៈ» ។ ចំប៉ីខ្មៅ បាននិយាយនៅក្នុងវីដេអូរបស់ខ្លួនដោយឱ្យអ្នកនាង ចន ច័ន្ទលក្ខិណា កុំមានភាពលំអៀងចំពោះរឿងនេះព្រោះខ្លួនចង់ឱ្យមានភាពស្មើគ្នារវាងអ្នកមានយសស័ក្តិ និងអ្នកក្រ ។ ប៉ុន្តែយ៉ាងណាការទទូចរបស់ ចំប៉ីខ្មៅ ដែលមានឈ្មោះដើមថា យិន ហេង នោះហាក់មិនបានទទួលការចាប់អារម្មណ៍ឬតបតពីប្រធានសមាគមអ្នកនាង ចន ច័ន្ទលក្ខិណា ឡើយ ។ ខណៈអ្នកលេងបណ្តាញសង្គមមួយភាគធំសុទ្ធតែមានការគាំទ្រដល់មតិរបស់ ចំប៉ីខ្មៅ ។

តាមរយៈការបង្ហោះជាថ្មីរបស់ ចំប៉ីខ្មៅ បានបង្ហាញជំហរមួយបន្ថែមទៀតថា« 10000shares គាំទ្រ បើរឿងនេះស្ងាត់ ខ្ញុំនឹង ដាក់ញត្តិទៅក្រសួងពាក់ព័ន្ធទាំងអស់អរគុណពុកម៉ែបងប្អូន ដែលយល់ថា កិត្តិយស សេចក្ដីថ្លៃថ្នូររបស់មនុស្សគឺពិតជាមានតម្លៃណាស់ រឹតតែធំនោះ ទោះបីក្រ ឬ មាន យើងជាពលរដ្ឋខ្មែរគ្រប់ៗរូបគ្រាន់តែចង់ឃើញការអនុវត្តច្បាប់ ដែលស្មើភាពគ្នា ដូចរដ្ឋធម្មនុញ្ញដែលបានចែង »។ រង់ចាំមើលថាតើ ចំប៉ីខ្មៅ អាចនឹងទទួលបានការបកស្រាយបែបណាពីសំណាក់អ្នកនាង ចន ច័ន្ទលកិ្ខណា ?

គេចាំបានថាកាលពី៥ឆ្នាំមុន  ចំប៉ីខ្មៅ បានចេញមុខសុំទោសនៅក្នុងការឡាយវីដេអូក្រោយពីបានរិះគន់ចំពោះ​ឈុត​«ទេពីស្រីសួគ៌​ឦសាន​បុរៈ»ដោយមានវត្តមានលោក ហេង ឡុង ចន ច័ន្ទលក្ខិណា និង ធី សុវណ្ណថា ជាសាក្សី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post