header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រខណៈសំងៗតារាចម្រៀង សេម បានបង្ហាញមុខកូនប្រុសទីពីរដែលទើបសម្រាលបានបីថ្ងៃមានមុខមាត់គួរឱ្យក្នាញ់ហើយឈ្មោះវិញក៏ពិរោះថែមទៀត ។ជាមួយនឹងការអបអរសាទរពីសំណាក់ហ្វេន ហ្វេន ក៏មានការលាន់មាត់ថានៅក្មេងសោះតារាចម្រៀង សេម មានកូនពីរនាក់បាត់ទៅហើយនៅឡើយតែអ្នកគាំទ្រនៅតែ Single  ។

ខុសពីមិត្តភក្តិដទៃតារាចម្រៀង សេម មិនសូវទម្លាយពីជីវិតឯកជនរបស់ខ្លួនតាមបណ្តាញសង្គមប៉ុន្មានឡើយបើទោះលោកបានរៀបអាពាហ៍ពិពាហ៍តាំងពីឆ្នាំ ២០១៦មកម្លេះ ។ពេលនេះលោកក៏មានកូនស្រីប្រុសពីរនាក់ដែលកូនទីពីរជាកូនប្រុសទើបនឹងសម្រាលកាលពីថ្ងៃទី ២៦ កន្លងទៅដោយលោកបានដាក់ឈ្មោះថា ឆាលី ។

ពេលនេះដែរភរិយានិងកូនរបស់លោកមានសុខភាពល្អជាធម្មតា ។ តារាចម្រៀង សេម ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលជោគជ័យគួរសមទាំងការងារសិល្បៈ មុខរបរ និងជីវិតស្នេហាដោយលោកមិនដែលលេចឮរឿងរ៉ាវល្អក់កករនៅក្នុងជីវិតគូនៅក្នុងបណ្តាញសង្គមម្តងណាឡើយចាប់តាំងពីរៀបការជាច្រើនឆ្នាំមកនេះ ។

ក្រៅពីមានអាជីពជាតារាចម្រៀង លោក សេម ជាតារាសម្តែងម្នាក់ដែលមានសមត្ថភាពមិនធម្មតាដែរដោយភាគច្រើនលោកបង្ហាញវត្តមាននៅក្នុងការសម្តែងក្នុងរឿងខ្លីអប់រំ យុវវ័យជាដើម។ទោះជាមានភរិយានិងកូនរួចទៅហើយក្តី តែ តារាចម្រៀង និងតារាសម្តែងប្រុសរូបនេះនៅតែមានប្រជាប្រិយភាពនៅក្នុងដួងចិត្តអ្នកគាំទ្ររបស់ខ្លួនជាច្រើននាពេលបច្ចុប្បន្ននេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post