header ads

Sponsor

មួយរយៈចុងក្រោយនេះគេចាប់អារម្មណ៍ឃើញថាប្រជាប្រិយភាពតារាចម្រៀងស្រីលេចធ្លោប្រចាំផលិតកម្មហ្គាឡាក់ស៊ី តន់ ចាន់សីម៉ា មានការថមថយជាងមុនដែលគេបានឃើញតាមរយៈការធ្លាក់ចុះនៃការតាមដានទស្សនាបទថ្មីៗរបស់នាងបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការចុះខ្សោយនេះស្របមួយរយៈមុន ត​ន់ ចាន់សីម៉ា  ចេញមុខគាំទ្រមេនឹងមានភាពចម្រូងចម្រាស់ជាមួយមហាជនតាមបណ្តាញសង្គម។

គួរបញ្ជាក់ថា តន់ ច័ន្ទសីម៉ា ត្រូវបានគេចាត់ទុកជាតារាចម្រៀងស្រីម្នាក់ដែលមានសក្កានុពលភាពព្រោះនាងទទួលបានភាពល្បីល្បាញលឿនជាងតារាចម្រៀងដែលចូលប្រឡូកដំណាលរូបនាង ។ជាពិសេសសព្វថ្ងៃបើនិយាយពីតម្លៃខ្លួនខ្ពស់មិនចាញ់តារារៀមច្បងប៉ុន្មានឡើយ។

អ្វីដែលធ្វើឱ្យតារាស្រីនៅក្នុងផលិតកម្មអ្នកឧកញ៉ាមានប្រៀបលើសគេនោះដោយសារនាងមានសមត្ថភាពរួមនឹងមាន​ដៃគូបុរសសុទ្ធតែជាតារាចម្រៀងល្បីឈ្មោះលំដាប់ប្រទេសដែលមានដូចជាតារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ដ និងតារាចម្រៀងខេមដើម។​ប៉ុន្តែយ៉ាងណាចុងក្រោយនេះគេចាប់អារម្មណ៍ឃើញថាបទចម្រៀងថ្មីៗរបស់ តន់ ចាន់សីម៉ា ហាក់មិនសូវទទួលបានការតាមដានច្រើនពីសំណាក់ហ្វេន ហ្វេន ដូចមុនឡើយ។ ការធ្លាក់កូដនេះស្របពេលមួយរយៈមុនតារាចម្រៀង តន់ ចាន់សីម៉ា ទទួលការរិះគន់ច្រើនពីសំណាក់មហាជនជាអ្នកលេង   បណ្តាញសង្គម។

ទោះបីជាយ៉ាងនេះក្តីគេជឿជាក់ថាតារាចម្រៀងដែលមានដើមកំណើតមកពីខេត្តតាកែវរូបនេះនឹងព្យាយាមស្តារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ ហើយក៏មិនមានអ្វីលំបាកដែរព្រោះសព្វថ្ងៃនាងនៅតែជាតារាចម្រៀងស្រីដែលលេចធ្លោនៅក្នុងផលិតកម្មហា្គឡាក់ស៊ី សូម្បីតារាចម្រៀ ង ហ៊ិន លីដា ក៏មិនអាចប្រជែងជាមួយនាងបានដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post