នៅយប់ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលេីឆាណែលតេឡេក្រាមផ្លូវការរបស់សម្ដេចតេជោ ដោយមានខ្លឹមសារថា ៖ បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយសាររយៈពេលកន្លងមកមានការ ក្លែងបន្លំគណនីហ្វេកបុក(Facebook) ខ្ញុំជាច្រើនដែលមានរហូតជាង២០ដែលធ្វើ ឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។
ម្យ៉ាងទៀតមួយរយះពេលចុងក្រោយនេះខ្ញុំបានរក ឃើញបណ្តាញទំនាក់ទំនងដែលមាន ប្រសិទ្ធភាពជាងគឺបណ្តាញតេឡេក្រាម (Telegram)ដែលមិនបារម្មណ៍ពីការចូល លួចដូចFacebook ។
អាស្រ័យហេតុនេះខ្ញុំសម្រេចបញ្ឈប់ជា ស្ថាពរពីការប្រើប្រាស់Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់។ ខ្ញុំសូមស្នើរឲ្យជំនួយការខ្ញុំលុបចោលគណនីFacebook របស់ខ្ញុំភ្លាមនិងប្រាប់ទៅ
ក្រុមហ៊ុនFacebook ឲ្យលប់ឈ្មោះខ្ញុំចេញពីបញ្ជីFacebook ។ ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាម Facebook និងសូមបង្វែរមកភ្ជាប់ជាមួយ ឆាណែលtelegram របស់ខ្ញុំវិញដើម្បី ទទួលបានព័ត៌មាននិងមានយោបល់មកខ្ញុំ តាមរយះតេឡេក្រាមវិញ។
ខ្ញុំក៍បានបង្កើតគណនីTikTok ថ្មីនិងមាន មនុស្ស២នាក់យកឈ្មោះខ្ញុំទៅបង្កើត TikTok ដែលមួយមានអ្នកតាមជាង៣០មុឺននាក់ ចូលចិត្តជាង៤លាននាក់ ឯមួយទៀតមានអ្នកតាម១លាន២សែន នាក់និងអ្នកចូលចិត្តជាង១២លាននាក់។ ចាប់ពីពេលនេះFacebook ណាមាន ឈ្មោះហ៊ុន សែនគឺក្លែងក្លាយទាំងអស់៕