header ads

Sponsor

ត្រូវក្រសួងវប្បធម៌និងវិចិត្រសិល្បៈហៅទៅអប់រំហើយតែក្រុមមួយនេះមិនរៀងចាលនៅតែបន្តចែករំលែករឿងអប់រំដែលមានឈុតឆាកស្នេហាបែបព្រឺព្រួចរួមផ្សំនឹងការស្លៀកពាក់សិចស៊ីឃើញហើយពិតជាហួសចិត្តជាខ្លាំង ។

ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញផេកដែលមានឈ្មោះថា Bro Kdey Short Film បានបង្ហោះរឿងមួយដែលមានចំណងជើងថា«ប្តីអូនឱ្យមកយកអូនឯង »ដែលសាច់រឿងនេះហាក់មិនលក្ខណៈអសីលធម៌ស្រើបស្រាលមិនស័ក្តិសមជារឿងបែបអប់រំឡើយ ។

សាច់រឿងមួយនេះក៏ទទួលបានការរិះគន់ពីសំណាក់មហាជនជាច្រើនដោយម្នាក់ៗបានលាន់មាត់ថាក្រុមមួយនេះកាន់តែផ្គើនជាមួយក្រសួងលើកក្រោយគួរតែចាប់ដាក់គុកបានរាងចាល ។ ខ្លះទៀតបានលើកឡើងថាគួរតែទៅរៀនមើលរឿងអប់រំឱ្យច្បាស់ជាមុនសិនចាំមកផលិត ។ មហាជនមួយចំនួនទៀតបានបញ្ចេញមតិចំៗថាតើក្រសួងអសមត្ថភាពឬបែបណាបានជាក្រុមនេះមិនខ្លាចហើយកាន់តែផ្គើនទៅវិញ ។

គេចាំបានថាប្រមាណជាពីរដងហើយក្រុមផលិតរឿងដែលមានឈុតឆាកស្នេហាបែបអសីលធម៌ជ្រកក្រោមស្លាកអប់រំរបស់ផេកដែលមានឈ្មោះថា Bro Kdey Short Film ក៏ត្រូវបានក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈហៅទៅអប់រំនិងណែនាំ ដែលលើកទីពីរនេះទើបកាលពីពាក់កណ្តាលខែមិថុនានេះតែម្តង ។ ប៉ុន្តែត្រលប់មកជាថ្មីក្រុមនេះនៅតែបន្តថតរឿងបែបនេះអសីលធម៌ដូនេះដដែល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post