header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងខណៈគណនីយហ្វេសប៊ុកមួយបានបង្ហោះសារថាលោកយាយវ័យ ជាង ៨០ឆ្នាំម្នាក់ដែលសព្វថ្ងៃរស់នៅក្នុងវត្តមួយនៅខេត្តសៀមរាប បានយកលុយដែលលោកយាយខំសន្សំ និងលុយរបស់ចៅដើម្បីទីញផ្ទះរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។ តែរហូតមកដល់ពេលនេះជាងពីរឆ្នាំទៅហើយលុយក៏អស់ផ្ទះក៏មិនទាន់បាន ។ ស្តាប់ហើយពិតជាអាណិតលោកយាយជាខ្លាំង។

បើតាមគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា Rathya Cool បានបង្ហោះសារដែលមានអត្ថន័យថា«សូមគោរពជូនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកយាយ តេង ចន្ថា អាយុ៨៣ឆ្នាំ សព្វថ្ងៃគាត់ស្នាក់នៅវត្តពោធិលង្ការ​ ខេត្តសៀមរាប ដោយសារយាយចង់មានផ្ទះមួយសមរម្យនៅជាមួយៗចៅ ខ្ញុំជាចៅរបស់គាត់ក៍បានប្រមូលលុយខ្លួនឯងសន្សំជាង១០ឆ្នាំ​ ខ្ចីគេផង និងលុយលោកយាយដែលគាត់ខំសន្សំតាំងពីមួយកាក់មួយសេន ដើម្បីទិញផ្ទះពីលោកឧកញ៉ា តាំងពីទិញមកអស់រយះពេល២៥ខែ ហើយតែនៅតែមិនទាន់បានផ្ទះទៀត​រកតែសសរមួយដើមក៍គ្មាន

ផ្ទះក៍មិនបានលុយក៍អស់ពីខ្លួនយាយខ្ញុំសព្វថ្ងៃគាត់មានជំងឺប្រចាំកាយ ត្រូវការថវិការជាចាំបាច់ ហើយខ្ញុំជាចៅសព្វថ្ងៃពិតជាអស់លទ្ធភាពជួយលោកយាយទៀតហើយ សូមអោយលោកឧកញ៉ាជួយទិញផ្ទះត្រលប់យកទៅវិញផង ដើម្បីមានលុយមើលជំងឺ។សូមបង ប្អូនក្នុងសង្គមជួយចែករំលែកសារនេះអោយឃើញដល់លោកឧកញ៉ាផង»។

បើតាមការឆ្លើយឆ្លងខមិនគណនីយ Rathya Cool បានប្រាប់ថាលោកយាយ តេង ចន្ថា ទិញផ្ទះរបស់អ្នកឧកញ៉ានៅផ្លូវជាតិលេខ ៦អា ដែលធ្លាប់មានបញ្ហាកាលពីពេលកន្លងមក។ជាមួយនឹងការលើកឡើងនេះក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញក្តីអាណិតអាសូរដល់លោកយាយដែលរំពឹងថាបានផ្ទះរស់នៅស្រួលក្នុងជីវិតចុងក្រោយ តែផ្ទុយទៅវិញលុយក៏អស់ផ្ទះក៏មិនទាន់ឃើញ ។ ប៉ុន្តែយ៉ាងណាមហាជនក៏សង្ឃឹមថាអ្នកឧកញ៉ានឹងបានឃើញនឹងជួយដោះស្រាយជូនលោកយាយចំពោះរឿងនេះ ។

ដូចដឹងស្រាប់ហើយថាមួយរយៈមុនមានការផ្ទុះកក្រើកពេញបណ្តាញសង្គម ខណៈអតិថិជនបង់ប្រាក់ហើយមិនទទួលបានផ្ទះដូចបំណង តែក្រោយមកក៏ស្ងាត់ទៅវិញស្របមានការលេចឮថាអ្នកឧកញ៉ា បានដោះស្រាយនិង សម្រុះសម្រួលរួចរាល់ជាមួយអតិថិជនរបស់ខ្លួន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post