header ads

Sponsor

ករណីគ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្ដទេសចរណ៍ដឹកអ្នកដំណើរ ជ្រុលចង្កូតទៅបុករះម៉ូតូចំនួន០៦គ្រឿង និងបន្តទៅប៉ះមុខផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង បណ្ដាលឱ្យមានអ្នករបួសស្រាល៤នាក់ ពេលនេះដឹងមូលហេតុហើយ។

ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៤ម៉៥២នាទី លើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី០៧  ស្ថិតនៅភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តទេសចរណ៍ខាងលើនេះពណ៌បៃតង ពាក់ផ្លាកលេខ រដ្ឋ07 3-0114 បើកបរឈ្មោះ ហួម ជន ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ធ្វើដំណើរពីទិសខាងជើង ទៅទិសខាងត្បូងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ បានងងុយដេក (ងួក) ក៏ជ្រុលចង្កូតបុករះម៉ូតូចំនួន ២គ្រឿង ដែលធ្វើដំណើរក្នុងទិសដៅស្របគ្នា និង ម៉ូតូមួយគ្រឿងទៀតទុកនៅមុខហាងកាហ្វេអាលីហ្សូណា ហើយបុកម៉ូតូចំនួន៣ គ្រឿងទៀតដែលដាក់តាំងលក់នៅហាងលក់ម៉ូតូហ៊ុយ ទៀង ។

ជនរងគ្រោះឈ្មោះ ខាន់ ទិត ភេទប្រុស អាយុ ៤៣ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី2016 ពណ៌ស ផ្លាកលេខ បាត់ រួមដំណើរដោយឈ្មោះ ទិត ទិនហ្វី ភេទប្រុស អាយុ ១៥ឆ្នាំ និង ឈ្មោះ ទិត កំឡាង ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង  ។

ជនរងគ្រោះទី៣ឈ្មោះ ឈ្មោះ ឌុន មីថា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី2020 ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AJ-1083 ។

ជនរងគ្រោះទី៤ ឈ្មោះ ជាង ជួន ភេទប្រុស អាយុ ៧២ឆ្នាំ រស់នៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី2015 ពណ៌ខ្មៅ ផ្លាកលេខ បាត់ ។

រីឯម្ចាស់ផ្ទះឈ្មោះ តាំង គុយលីម ភេទប្រុស អាយុ ៧៧ឆ្នាំ រស់នៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ខូចខាតពាងទឹកតូច ០១ ផើងផ្កាមួយចំនួន ស័ង្កសីយ៉ាបមុខផ្ទះ ៥សន្លឹក។

ម្ចាស់ផ្ទះឈ្មោះ ឆាន់ តាំងហាយ ភេទប្រុស អាយុ ៧១ឆ្នាំ រស់នៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ខូចខាតបង់អង្គុយ 2 ចង្ក្រាន 2 ទុយោទឹកមុខផ្ទះមួយចំនួន ។ 

បច្ចប្បន្នជំនាញស្រុកបានដកហូតសម្ភារៈតាងនូវ ម៉ូតូ ០៦ គ្រឿង និង រថយន្ត ០១ គ្រឿងយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post