header ads

Sponsor

បើទោះបីជាមានការភ្ជាប់ឈ្មោះឪពុករបស់ខ្លួនលោក ស៊ិន ចាន់ឆាយ៉ា ទៅក្នុងបទសម្ភាសមួយរបស់លោក បឺត សំរេច ជាសាធារណៈកាលពីពេលថ្មីៗនេះក៏ពិតមែន តែតារាចម្រៀង ស៊ិន សេដ្ឋសុជ្ឈតា ដែលជាកូនស្រីរបស់លោក ស៊ិន ចាន់ឆាយ៉ា មិនបានខ្វល់ខ្វាយឬប្រតិកម្មឆ្លើយតបជាមួយលោក បឺត សំរេច ឡើយ។ 

គិតមកដល់ពេលនេះរយៈពេលជិតពីរខែហើយដែលលោក បឺត​ សំរេច បានលាតត្រដាងថាលោកគឺជាកូនប្រុសរបស់អធិរាជសំឡេងមាសលោក ស៊ីន ស៊ីសាមុត ហើយថ្មីៗនេះលោកថែមទាំងបានផ្តល់បទសម្ភាសជាមួយលោក អ៊ឹម ជីវ៉ា ថាលោកធ្លាប់សារភាពប្រាប់ថាលោក ស៊ិន ចាន់ឆាយ៉ា ដែរ តែត្រូវលោកបដិសេធហើយថែមទាំងនិយាយថាខ្លួនឆ្កួតថែមទៀត ។

អ្វីដែលកត់សម្គាល់បើទោះមានការភ្ជាប់ឈ្មោះលោក ស៊ិន ចាន់ឆាយ៉ា ជាឪពុករបស់ខ្លួនទៅក្នុងរឿងមួយនេះក៏ពិតមែន តែកញ្ញា ស៊ិន សេដ្ឋសុជ្ឈតា មិនបង្ហាញការបកស្រាយអ្វីឡើយព្រោះកញ្ញាបានប្រកាន់ជំហមួយនេះតាំងពីលោក បឺត សំរេច ប្រកាសជាកូនប្រុសលោក ស៊ីន ស៊ីសាមុត ជាជីតារបស់នាងតាំងពីថ្ងៃដំបូង ។

បើតាមការលើកឡើងរបស់កញ្ញ ស៊ិន សេដ្ឋសុជ្ឈតា នៅក្នុងហ្វេសប៊ុកបានឱ្យដឹងថានាងមិនទទួលយកការសម្ភាសទាក់ទងនឹងវីដេអូនោះទេ។«សូមអរគុណចំពោះការផ្ញើ វីដេអូនេះ មកខ្ញុំ ហើយសួរខ្ញុំដោយផ្ទាល់ទៅកាន់សារផ្ទាល់ខ្លួនរបស់ខ្ញុំ។ហើយសូមឈប់ដាក់ស្លាកខ្ញុំដើម្បីមើលវីដេអូទាំងនោះទៀត។ ខ្ញុំគ្មានចម្លើយចំពោះរឿងនោះហើយខ្ញុំគ្មានការគ្រប់គ្រងទាល់តែសោះ។

អ្នកជ្រើសរើសអ្វីដែលអ្នកចង់ជឿ»។ នេះជាការសម្តីរបស់តារាចម្រៀង ស៊ិន សេដ្ឋសុជ្ឈតា ។ គួរបញ្ជាក់ថា ស៊ិន សេដ្ឋសុជ្ឈតា ជាចៅស្រីរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កូនស្រីពៅរបស់លោក ស៊ិន ចាន់ឆាយ៉ា ដែលសព្វថ្ងៃនាងក៏ជាតារាចម្រៀងម្នាក់ដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post