header ads

Sponsor

ពាក់ព័ន្ធនឹងរឿងកញ្ញារ៉ូស ក្រោយប្ដីប្រពន្ធ២នាក់ បង្កជាហិង្សាផ្អើលពេលបណ្ដាញសង្គមនោះ លោកជំទាវឧកញ៉ា នឹម វណ្ណៈ ទីប្រឹក្សា​នៃ​ក្រុម​មេធាវី អេជ អេន អេស (HNS) បានប្រាប់ឱ្យដឹងថានឹងជួយ ក្រោយឃើញរូបភាពរ៉ូស ដង្ហោយរកយុត្តិធម៌។

នេះបើតាមការលើកឡើងរបស់លោក​ ប៉េត្រូ នៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី ០៦ ខែសីហានេះថា៖ «បើកភ្នែកឡើង លោកជំទាវ Vannak Nim ឆាតមកថា ចាំបងជួយ😥🙏 រ៉ូសគ្នា រំភើប😥🙏 មើលរូបភាព រ៉ូស ដង្ហោយហៅអោយគេជួយ ខ្លោចចិត្ត😥 អរគុណលោកជំទាវ»

ដោយឡែកសម្រាប់គណនីហ្វេសបុកផ្ទាល់របស់លោក ជំទាវ ឧកញ៉ា នឹម វណ្ណៈ ក៏មានបង្ហោះនូវសារមួយឃ្លាផងដែរថា៖ «ការប្រើអំពើហឹង្សាដោយព្រួតគ្នាវៃ ឬមានសហចារីច្រើន ជនរងគ្រោះអាចប្ដឹងបានពីបទ ហឹង្សា មានស្ថានទម្ងន់ទោស»។

យ៉ាងណាជុំវិញនឹងរឿងនេះ ពីរនាក់ប្ដីប្រពន្ធដែលបង្កហេតុក៏បានចេញវីដេអូនៅយប់ថ្ងៃកើតហេតុនោះដែរ ដោយទទួលស្គាល់កំហុសថា ពិតជាបានប្រើប្រា.ស់អំ.ពេីហិ.ង្សារលើ Rose ពិតប្រាកដមែន ដោយសារតែខឹងនឹង Rose ជេរប្រមា.ថម្ដងហើយម្ដងទៀត នៅលើបណ្ដាញសង្គម រួមទាំងការប្រមា.ថមកលេីកូ.នរបស់ពួកគេដែលទេីបនឹងកេីត ហេីយបុរសជាប្ដីក៏យល់ព្រមចូលខ្លួន តាមការហៅឲ្យចូលខ្លួនរបស់សមត្ថកិច្ចផងដែរ ។

សម្រាប់អ្នកលេងបណ្ដាញសង្គមបានលើកឡើងថា៖ «ការពិតពីរនាក់ប្ដីប្រពន្ធ ដើមឡើយអាចនិយាយបានថា ជាជនរងគ្រោះក្នុងរឿងរ៉ាវជេរប្រមា.ថ ពីសំណា.ក់ ចែ Rose ជាច្រើនលើកច្រើនសារ ពួកគាត់បានតាមរកជាច្រេីនថ្ងៃហេីយ លុះពេលជួបនៅកោះពេជ្រ ក៏សួរនាំរហូតពួកគាត់ទប់ចិត្តមិនបាន ឈានដល់ការប្រើហិង្សា។ រឿងរ៉ាវ​នេះមានហេតុ ទើបមានផល តែការប្រើហិ.ង្សាជាក្រុមពីសំណាក់ប្ដីប្រពន្ធគាត់ និងបក្ខពួក គឺខុ.ស មិនគាំទ្រការជេរប្រមា.ថ ហើយក៏កាន់តែមិនគាំទ្រអំ.ពេីហិ.ង្សារបែបនេះដែរ​ »៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post