header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីថ្មីៗនេះគេបានឃើញតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានប្រកាសជាសាធារណៈថាមិនទទួលផ្សព្វផ្សាយល្បែងGame Online នោះទេ ។ ការលើកឡើងរបស់តារាមួយរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការពេញចិត្តនិងលាន់មាត់សរសើរដល់អ្នកនាងដែលប្រកាន់ជំហរមួយនេះ ។

ចុងក្រោយនេះគេចាប់អារម្មណ៍ឃើញថាមានអ្នកសិល្បៈមួយចំនួនដែលបានទទួលយកការផ្សព្វផ្សាយ Game Online ដែលគេតែងតែឃើញជារឿយៗនៅតាមបណ្តាញសង្គម ។ ប៉ុន្តែបើក្រឡេកមើលអ្នកនាង ខាត់ សុឃីម បែរជាប្រកាសថាមិនទទួលផ្សាយល្បែងបែបនេះឡើយ ពោលតារាវ័យជាង ៤០ឆ្នាំរូបនេះបានបង្ហោះសំណេរដែលមានអត្ថន័យថា

«និយាយបន្តិចចុះរឿងនេះ (ដេកៗមានគេcallមក បងជួយផ្សាយអោយក្រុមហ៊ុនខ្ញុំបន្តិចមក បងយកប៉ុន្មាន?) អាហ្នឹងស្អីគេអូន ? ចាសបង Game online បង! ហ៊ឺ លោកអើយ ស្មានតែ គេជួលភ្លេង sorry sister បងអត់ផ្សាយទេ បងទទួលតែភ្លេង ផ្សាយអោយអត់យកលុយ ទៀត ណ 1នាទីក្រោយមក call មកប្តីទៀត យី មីអូនសាហាវម្លេះ ប្តីបងក៏មិនលើកលែងដែរ? សូមអរគុណ»។

ជាមួយនឹងទង្វើរបស់អ្នកនាង ខាត់ សុឃីម ក៏ទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់មហាជនជាច្រើនព្រោះចុងក្រោយ គេសង្កេតឃើញល្បែងប្រភេទនេះមានការរីករាលដាលដូចផ្សិត ។

ក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនលើកឡើងស្រដៀងគ្នាថាប្រសិនបើតារាជាច្រើនមានគំនិតដូចតារាពហុជំនាញ ខាត់ សុឃីម មិនដឹងជាល្អបែបណាទេ ។ មិនមែនមានតែ ខាត់ សុឃីម ទេកន្លងមកគេសង្កេតឃើញតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ វេហាស៍ ក៏ប្រកាសមិនទទួលផ្សព្វផ្សាយហ្គេមអនឡាញដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post