ធ្លាប់តែឃើញរូបភាពដ៏ស្រស់ស្អាតនៅក្នុងបណ្តាញសង្គមរបស់ ចាន់ ស្រីរ័ត្ន តែផ្ទុយទៅវិញ ពិធីការិនីរូបនេះបែរជាលើកឡើងថានាងរងសម្ពាធខ្លាំងមិនចេះចប់ហើយមិនយូរទេនឹងសម្រេ ចធ្វើរឿងដូចវីជេ អាណូ ។ ការលើកឡើងជាសាធារណៈបែបនេះរបស់ ពិធីការិនី ចាន់ ស្រីរ័ត្ន ក៏ត្រូវបានមិត្តភក្តិក្នុងសិល្បៈចូលរួមលើកទឹកចិត្តកុំឱ្យគិតខ្លីបែបនេះ។
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានដឹងហើយថាកាលពីថ្ងៃទី ១៣ ម្សិលមិញ វីជេ អាណូ បានឡាយវីដេអូ ដោយយកកាំបិតចាក់ខ្លួនឯងបន្ទាប់ពីមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ តែយ៉ាងណាមិនបានគ្រោះថ្នាក់ដល់ជីវិតឡើយ ។ គ្រាន់តែស្ថានភាពរបួសនៅធ្ងន់ធ្ងរនៅឡើយ។ អ្វីដែលកត់សម្គាល់ក្នុងនោះគេក៏បានឃើញអ្នកសិល្បៈមួយចំនួនបានចូលរួមលើកទឹកចិត្តនិងផ្តល់ជាថវិកាខ្លះៗដល់ វីជេ អាណូ ដែលកំពុងមានស្ថានភាពលំបាកបែបនេះ។
ប៉ុន្តែបើក្រឡេកមើលពិធីការិនី ចាន់ ស្រីរ័ត្ន បានជាចង់ដើរតាមគន្លងរបស់ វីជេ អាណូ ដោយបាននិយាយថា« ខ្ញុំក៏មិនខុសពីរូបគាត់ដែរ សម្ពាធខ្លាំងពេក ដោះស្រាយរហូតមិនចេះចប់ ចុងក្រោយមានតែសេចក្តីស្លាប់ទេ ដែលលេងដឹងលឺអ្វីទាំងអស់ រាល់ថ្ងៃខំញញឹមខំដើម្បីអោយ សប្បាយ តែបានតែមួយភ្លែត ចូលមកដល់ផ្ទះស្មុគស្មាញបញ្ហាដោះស្រាយតាំងពីដឹងក្តីរហូតមកដល់បច្ចុប្បន្ន សង្ឃឹមថាមិនយូរទេខ្ញុំក៏សំរេចចិត្តដូចគាត់ហើយ»។
គេមិនដឹងច្បាស់ថាការលើកឡើងរបស់ ចាន់ ស្រីរ័ត្ន ជាការពិតឬបែបណានោះទេ តែជាមួយនឹងការរៀបរាប់នេះត្រូវបាន អ្នកសិល្បៈជាមិត្តភក្តិបានចូលទៅផ្តល់កម្លាំងចិត្តឱ្យគ្រប់គ្នា ។ ចាន់ ស្រីរ័ត្ន ជាតារាសម្តែង និងពិធីការិនីដែលមានប្រជាប្រិយភាពម្នាក់ តែមួយរយៈចុងក្រោយនេះនាងមិនសូវមានឈ្មោះដូចមុនឡើយ ។គេចាំបានថាកាលពីឆ្នាំ ២០២១ ចាន់ ស្រីរ័ត្ន បានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរជាមួយបុរសខ្មែររស់នៅក្រៅប្រទេស។ ប៉ុន្តែគេមិនដឹងថាសព្វថ្ងៃទំនាក់ទំនងរបស់នាងនិងគូដណ្តឹងនៅជាប់លាប់ឬយ៉ាងណាទេ ខណៈគេមិនដែលឃើញនាងបង្ហាញរូបភាពឬបង្ហោះសារផ្អែមល្ហែមជាមួយគូដណ្តឹងនោះឡើយ៕