header ads

Sponsor

មួយរយៈចុងក្រោយនេះនៅលើបណ្ដាញសង្គម មានការលើកឡើង ពីសំណាក់អតិថិជនបុរីពិភពថ្មី និងនាំគ្នាទៅតវ៉ាដល់ការិយាល័យកណ្ដាលទៀតផង ដែលថាក្រុមហ៊ុនមិនគោរពកិច្ចសន្យាទិញវិញតម្លៃ៥០%នោះ តែនៅថ្ងៃនេះ ក្រុមហ៊ុនបាន​ចេញសេចក្ដីថ្លែងការណ៍មួយឆ្លើយតបថាក្រុមហ៊ុនបានគោរពរាល់កិច្ចសន្យា ដោយគ្មានការកែប្រែឡើយ ក្នុងនោះបើអ្នកណាមានបំណងបង្ខូចឈ្មោះក្រុមហ៊ុន ដោយប្រើប្រាស់ កែប្រែខុសពីការពិតនៃអង្គហេតុ នោះក្រុមហ៊ុននឹងប្រើប្រាស់សិទ្ធិតតាំងតាមផ្លូវច្បាប់ហើយ។

យោងតាមសេចក្តីថ្លងការណ៍ ក្រុមហ៊ុន បុរីពិភពថ្មី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមហ៊ុន បុរីពិភពថ្មី ចាប់ផ្តើមសាងសង់ផ្ទះលក់ជូនអតិថិជន ចាប់ពីឆ្នាំ ២០០៣ រហូតមកដល់ បច្ចុប្បន្ននេះ អស់រយៈពេល ២០ឆ្នាំមកហើយ។ អតិថិជនដែលបានទិញសម្រាប់រស់នៅ ក៏បានចំណេញ ពីការឡើងថ្លៃនៃផ្ទះដែលកំពុង រស់នៅ រីឯអតិថិជនវិនិយោគដែលបានទិញ-លក់ៗ ក៏បានចំណេញ រាប់ម៉ឺនដុល្លារមកហើយដែរ។

មកដល់បច្ចុប្បន្ននេះ ដោយសារមានវិបត្តិសេដ្ឋកិច្ចសកល ប្រទេសយើងក៏មិនអាចជៀសផុត បានដែរ ជាពិសេស ខាងវិស័យអចលនទ្រព្យ ដូចអតិថិជនបានយល់ដឹងហើយថា ទូកធំក្ដោងធំ អតិថិជនជួបវិបត្តិ ក្រុមហ៊ុនរឹតតែជួបវិបត្តិ កាន់តែធំជាងអតិថិជនទៅទៀត។ ប៉ុន្ដែក្រុមហ៊ុននៅតែសម្រួលជូន អតិថិជនតាមលទ្ធភាពដែលអាចធ្វើទៅបាន ៖

១-ក្រុមហ៊ុននៅតែអនុវត្ត១០០%ទៅតាមកិច្ចសន្យាលក់-ទិញ ដែលមានចែងជាលាយលក្ខណ៍អក្សរ

២-បន្តផ្តល់ការរៀបចំឥណទានសារឡើងវិញ ។

៣-ពន្យារយៈពេលបង់រំលស់ពី ១៧ឆ្នាំ រហូតដល់ ៣០ ឆ្នាំ ។

ក្រុមហ៊ុនពិភពថ្មីក៏បានបញ្ជាក់ផងដែរថា កន្លងមកក្រុមហ៊ុនបានយកទ្រព្យសម្បត្តិទៅតម្កល់នៅធនាគារដើម្បីខ្ចីប្រាក់មក វិនិយោគទិញដី និងសង់ផ្ទះលក់ជូនអតិថិជន ហើយក្រុមហ៊ុនក៏ត្រូវបង់ការប្រាក់ជូនធនាគារផងដែរ។ចំណែកអតិថិជនមកទិញផ្ទះពី ក្រុមហ៊ុនមានភាពងាយស្រួលបំផុត៖

១-គ្មានប្រាក់កក់

២-គ្មានការបញ្ជាក់ ចំណូល ចំណាយ

៣-គ្រាន់តែបង់រំលស់ប្រចាំខែ អាចចូលរស់នៅបាន និងមានសិទ្ធិអាស្រ័យផល ក្នុងនាមជា ម្ចាស់ផ្ទះ។

ដូចបានជម្រាបជូនខាងលើ ក្រុមហ៊ុនពិភពថ្មីបានគោរពរាល់កិច្ចសន្យា ជាមួយអតិថិ ជនទាំងអស់ ដោយគ្មានការកែប្រែឡើយ។

ជាចុងក្រោយក្រុមហ៊ុនបានសង្កត់ធ្ងន់ថា បើនីតិបុគ្គល រូបវន្តបុគ្គល ឬអតិថិជនណា ដែលបានយកឈ្មោះក្រុមហ៊ុន ទៅផ្សាយ ព័ត៌មានមិនពិត ក្នុង ចេតនាបំផ្លើស លាបពណ៌ ក្នុងបំណងបង្អួចកេរ្តិ៍ឈ្មោះក្រុមហ៊ុនដោយប្រើប្រាស់ កែប្រែខុសពីការពិតនៃអង្គហេតុនីមួយៗ រវាងក្រុមហ៊ុន និងអតិថិជន នោះក្រុមហ៊ុននឹងប្រើប្រាស់ សិទ្ធិដើម្បី តតាំងតាមផ្លូវច្បាប់ក្នុងបំណងការពារកិត្តិយសក្រុមហ៊ុន និងសូមឲ្យតុលាការធ្វើការផ្តន្ទា ទោសជនទាំងឡាយណាដែលបានប្រព្រឹត្តិដូចបានរៀបរាប់ខាងលើ តាមផ្លូវច្បាប់ ធន់ល្មម នឹងកេរ្តិ៍ ឈ្មោះក្រុមហ៊ុនដែលជននោះបានប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរបំផុត ។

សូមអរគុណ ចំពោះអតិថិជន ទាំងអស់ដែលតែងតែគាំទ្រ និងមានបំណងល្អជាមួយក្រុមហ៊ុន ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post