header ads

Sponsor

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សម្តេច​សូម​ប្រកាស​គាំទ្រ​រាល់​ការ​កែ​ទម្រង់​របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ប៉ុន្តែសម្តេច​ក៏​មិន​ឯកភាព​ផង​ដែរ​ដោយ​មិនឱ្យ​តម្លៃ​ដល់​មនុស្ស ដែលខំធ្វើការនាពេលកន្លង ហើយដកគេចេញដោយគ្មានមូលហេតនោះ។

តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាមនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំ​គាំទ្រ​ការ​កែ​ទម្រង់​តែមិ​ន​គាំទ្រ​ការ​រៀប​ចំ​ណាដែ​ល​ខ្វះ​ការ​ឲ្យ​តម្លៃ​សម្រា​ប់​មនុស្ស​ដែល​ខំ​ធ្វើ​ការ​ក្នុ​ង​រយៈ​ពេល​កន្ល​ង​មក​ហើយ​ត្រូវ​បាន​ដក​ចេញ​ដោយ​គ្មាន​មូល​ហេតុ​ដែរ»

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងផងដែរថា នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហានេះ សម្តេចបង្ហោះសារជាវិដេអូឃ្លីប ដែលសម្តេចបានមានប្រសាសន៍នៅ ក្នុង​អង្គ​ប្រជុំ​នា​ដើម​អាណត្តិទី៦ កាលពីឆ្នាំ២០១៨កន្លងទៅផងដែរ ដើម្បីជា​ការ​រំលឹក​ដល់​មន្ត្រី​បន្តវេន​តាម​ស្ថាប័ន​សូមមាន​ការ​ប្រុង​ប្រយ័ត្ន​លើ​ភាព​អគុណធម៌ សម្រាប់​ការ​រៀបចំ​មន្ត្រី​ក្នុង​អាណត្តិថ្មី​បន្ថែម​លើ​បណ្តាំ​របស់​សម្តេច​កាល​ពី​ល្ងាច​ថ្ងៃ​១០​ខែសីហា​២០២៣ ពេល​ជួប​ជុំ​មុន​ពេល​គណៈរដ្ឋមន្ត្រី​ថ្មីត្រូវបានរៀបចំនោះ។

 បើតាមរយៈវិដេអូឃ្លីបដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះដោយ​មាន​រយៈ​ពេល​៦​នាទី​នោះ ​បានបញ្ជាក់ថា «ធ្វើនយោបាយបើគ្រាន់តែធ្វើដើម្បីដោះដូរមនុស្ស ហើយ​ដែល​ហៅ​ការ​កែ​ទម្រង់​ត្រឹម​ដោះ ដូរមនុស្ស គណបក្ស​នយោបាយ​មួយ​នោះ​នឹង​ស្លាប់​…..​ហើយ​មេ​ដឹកនាំ​មួយ​នោះ​នឹង​ស្លាប់​ដោយ​ឯកោបំផុតនេះដែលខ្ញុំសូមជំរាប»

ប្រភព btv

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post