header ads

Sponsor

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យសិក្សាទិដ្ឋភាពច្បាប់ ដើម្បីតម្រូវឲ្យអ្នកបើកបរម៉ូតូចាប់ពីកម្លាំង ៦០សេសេឡើង ត្រូវតែមានប័ណ្ណបើកបរ ហើយការតម្រូវបែបនេះ ធ្វើឡើងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ការថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។

លោក ឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ដើម្បីកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍នេះ យើង គប្បីពិចារណាឡើងវិញ ដោយធ្វើការពិភាក្សា ឲ្យបានម៉ត់ចត់ ជាមួយក្រសួង សាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងការធ្វើប័ណ្ណ បើកបរម៉ូតូជូនដល់ពលរដ្ឋ ដើម្បីកំណត់នូវល្បឿន នៃការបើកបររបស់ពួកគាត់ និងត្រូវធ្វើតាមកម្រិតណាមួយនៃកម្លាំងម៉ាស៊ីន ដោយគប្បីត្រូវធ្វើចាប់ពីកម្លាំងម៉ាស៊ីន៦០ សេសេឡើងទៅ» ។

លោក ឧបនាយករដ្ឋមន្ដ្រី បានជំរុញដល់ស្នងការគ្រប់រាជធានី-ខេត្ត ទាំងអស់ត្រូវរឹតបន្តឹងនូវច្បាប់ ចរាចរណ៍ឲ្យបានតឹងរឹងបំផុតផងដែរ ដើម្បីធ្វើយ៉ាងណាកាត់ បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាប ខណៈបច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងជារៀងរាល់ថ្ងៃ ដោយបានសម្លាប់មនុស្ស ជាមធ្យមពី៤ទៅ៥នាក់ក្នុងមួយថ្ងៃៗ ។

ជុំវិញនឹងការលើកឡើងនេះមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិផ្សេងៗពីគ្នា ក្នុងនោះមានការយល់ស្រប និងមិនយល់ស្របដោយអ្នកខ្លះលើកឡើងថា៖

«គាំទ្រ​ ប៉ុន្តែសុំតម្លៃសមរម្យ បេីអ្នកគិតថាគេចង់បានលុយអ្នកនឹងយល់ខុស។ តែបេីអ្នកគិតពីសុវត្ថិភាព​ ភាពចាំបាច់ក្នុងប្រេីផ្លូវ​ គ្រោះថ្នាក់​បណ្ដាលមកពី​កត្តាផ្សេងៗលេីការប្រេីប្រាស់យាន្ដជំនិះគ្រប់ប្រភេទអ្នកនឹងគិតឡេីងវិញម្ដងទៀត​។»

អ្នកខ្លះទៀតលើកឡើងថា ដូច្នេះ​បេីតាម​គម្រោង​នេះ​ ម៉ូតូ​ប្រជាពលរដ្ឋ​ប្រេីប្រាស់​ទូទាំង​ប្រទេស​ ត្រូវ​តែ​មកធ្វើ​ប័ណ្ណ​បើកបរ​ បេីមិនធ្វេី​ប័ណ្ណ​បេីកបរ​ទេ​នឹងត្រូវ​ទទួលការ​ផាក​ពិន័យ​តាមផ្លូវច្បាប់​ ព្រោះ​ម៉ូតូ​ប្រជាពលរដ្ឋ​ប្រេីប្រាស់​ភាគច្រើន​លេីសលប់​មានកម្លាំង​ម៉ាស៉ីន​ចាប់​ពី​ ៩០សេសេ​ ឡេីងទៅ​ ។ និយាយ​ពី​អារម្មណ៍​ពិត​ ក្នុង​នាម​ជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​សូមមិនគាំទ្រ​គម្រោង​នេះទេ​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post