header ads

Sponsor

ក្រោយឃើញរូបភាពក្មេងស្រីម្នាក់ តស៊ូប្រឹងប្រែងជិះក្បូនស្នោរអុំ ទៅរៀនតែម្ដងឯងចម្ងាយប្រហែល១គីឡូម៉ែត្រពីផ្ទះ ពេលដឹងពីជីវភាពពិត មហាជនអ្នកលេងបណ្ដាញសង្គមកាត់តែកើតក្ដីអាណិតអាសូរជាពន់ពេក ខណៈមានកូនខ្លះខ្ជិលក្រោកទៅរៀន ដែលមានទាំងមធ្យោបាយស្រួលស្រាប់ៗផងដែរ។

នៅព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងាររំដួលធីវី បានចុះទៅផ្ដិតរូបភាពពីក្មួយស្រី ដែលតស៊ូប្រឹងប្រែងទៅរៀន តាមរយៈការជិះក្បូនស្នោរ នេះបានបង្ហាញឱ្យឃើញពីការខិតខំតស៊ូ ជាពិសេសនោះគឺជីវភាពនៅក្នុងគ្រួសារ សូម្បីតែលទ្ធភាពទិញកូនទូកឱ្យកូនទូកមួយក៏មិនមានដែរ។

ក្មួយស្រី គន្ធា អាយុទើប៨ឆ្នាំប៉ុណ្ណោះ រៀនថ្នាក់ទី១ រស់នៅក្នុងស្រុកពួក ខេត្តសៀមរាប លើផ្ទៃបឹងទន្លេសាបដែលត្រូវជិះស្នោរទៅរៀនចម្ងាយពីផ្ទះទៅសាលាប្រហែលមួយគីឡូម៉ែត្រ ឪពុកជាប់ទៅធ្វើការ ខណៈម្ដាយមានកូនតូចៗចំនួន២នាក់ផ្សេងទៀតដែលត្រូវមើលថែ ដែលបង្ខំចិត្តឱ្យកូនទៅរៀនជិះស្នោរឆ្លងទឹកតែម្ដងឯង។

តាមរយៈកិច្ចសម្ភាន៍ និយាយទាំងអួលដើមក ក្មួយស្រីចង់បានទូកស្មាច់មួយទុកគ្រាន់អុំជិះទៅរៀន យ៉ាងណាក្រុមការងាររំដួលធីវី នឹងចាត់ចែងជូនក្មួយស្រី ដើម្បីបន្តឱ្យក្មួយមានការតស៊ូទៅរៀនសូត្របន្ថែមទៀត។ ចង់ជ្រាបច្បាស់សូមបងប្អូនទស្សនាវីដេអូកិច្ចសម្ភាសន៍ខាងក្រោមនេះ៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post