header ads

Sponsor

បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឍ្ឍី បានបង្ហាញការរារែកក្នុងការផ្តល់ចម្លើយដល់បវរកញ្ញាថែ Engfa ដែលបានបង្ហាញការងឿងឆ្ងល់ក្រោយពី Engfa បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយរបស់ផលិតផលរក្សាសម្រស់មួយកាលពីប៉ុន្មានថ្ងៃមុននេះ ។

គួររំឮកថាកាលពីប៉ុន្មានថ្ងៃមុនបវរកញ្ញាថែ Engfa បានចូលរួមនៅក្នុងព្រឹត្តិការណ៍ធំ របស់ផលិតផលរក្សាសម្រស់មួយនៅផ្សារទំនើបអ៊ីអន៣ដោយមានការចូលរួមពីសំណាក់តារាស្រីប្រុសជាច្រើនដួងរួមនឹង បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី  ជាពិសេសវត្តមានរបស់ព្រះនាងតូច នរោត្តម ជេនណា ផងដែរ ។ អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងពេលព្រះនាងតូច នរោត្តម ជេនណា កំពុងច្រៀងនៅលើឆាកមិនទាន់ចប់ ផងក៏មានការសុំថតរូបជាមួយ Engfa ពីសំណាក់បវរកញ្ញាមួយចំនួន ។

ប៉ុន្តែយ៉ាងណានៅក្នុងពេលនោះគេសង្កេតឃើញ Engfa បានបដិសេធចំពោះការសុំថតរូបរហូតព្រះនាងតូចសម្តែងចប់រួចរាល់ទើបបវរកញ្ញាថៃរូបនេះហ៊ានថតរូបជាមួយបវរកញ្ញាយើងដោយសារនាងផ្តល់តម្លៃទៅលើការសម្ដែងរបស់ព្រះនាងតូចដែលជាខ្សែរាជវង្ស ។ 

ប៉ុន្តែយ៉ាងណាជាមួយឥរិយាបថមួយនេះរបស់អ្នកសិល្បៈខ្មែរមួយចំនួនត្រូវបានបវរកញ្ញា Engfa បង្ហាញការងឿងឆ្ងល់ដោយលើកជាសំណួរមកកាន់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ចំពោះការមិនផ្តល់កិត្តិយសដល់ព្រះនាងតូចពេលទ្រង់កំពុងសម្តែង ។ ប៉ុន្តែតាមរយៈវីដេអូខ្លីមួយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មិនបានបកស្រាយអ្វីវែងឆ្ងាយប្រាប់ Engfa ឡើយចំពោះរឿងនេះដោយខ្លាចខុសព្រោះនាងមិនចង់ឱ្យមានការដ្រាម៉ាពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួន ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post