header ads

Sponsor

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ និងជំរុញឲ្យក្រុមហ៊ុន សហគ្រាសដែលមិនទាន់ចុះបញ្ជី មក​ចុះបញ្ជីឱ្យបានត្រឹមត្រូវ និងព្រមានចាត់វិធានការចំពោះក្រុមហ៊ុន​ សហគ្រាស ដែលប្រមូល​អាករតម្លៃបន្ថែមពីអតិថិជនរួច ហើយមិនបង់ចំណូលទាំងនោះចូលថវិការដ្ឋ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ជុំវិញការរៀបចំព្រឹត្តិការណ៍ចាប់ឆ្នោតផ្សងសំណាងនេះ ​អគ្គនាយកដ្ឋានពន្ធដារ ​បានចាប់ផ្តើម​មួយ​លើក​រួចហើយ ​ចំណែក​លើកទីពីរនេះ, អគ្គនាយកដ្ឋានពន្ធដារនឹងគ្រោងរៀបចំនៅចុងខែ ​កញ្ញា នេះ ខណៈមកដល់ពេលនេះ​ មានប្រជាពលរដ្ឋបានចូលរួមដាក់វិក្កយបត្រផ្សងសំណាងជាច្រើន។

ឯកឧត្តម ​បន្តថា ជុំវិញការរៀបចំវិក្កយបត្រនេះ អគ្គនាយកដ្ឋានពន្ធដារបានរកឃើញ ​មានក្រុមហ៊ុន សហគ្រាសជាច្រើន ​ដែលប្រមូលអាករតម្លៃបន្ថែម ​ឬហៅថា (VAT)​ ពីអតិថិជន ហើយមិនបង់អាករ​តម្លៃបន្ថែមទាំងនោះចូលថវិការដ្ឋ។

តាមរយៈការរៀបចំវិក្កយបត្រផ្សងសំណាងនេះដែរ ​ក៏បានរកឃើញក្រុមហ៊ុន សហគ្រាស​ជាច្រើនមិនទាន់ចុះបញ្ជី ដែលកិច្ចការនេះ ឯកឧត្តមនឹងចាត់វិធានការឲ្យមន្រ្តីពន្ធដារ ចុះណែនាំដល់មូលដ្ឋានទាំងនោះ ជំរុញឲ្យមកចុះបញ្ជី។ បន្ទាប់ពីការណែនាំ ២ ឬ៣ដង ប្រសិនក្រុមហ៊ុន ឬសហគ្រាសទាំងនោះនៅតែមិនមកចុះបញ្ជីនោះទេ គឺចាត់ទុកជាអំពើរាំងស្ទុះ ដែលនិងឈានដល់ករណីកម្រិតព្រហ្មទណ្ឌ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post