header ads

Sponsor

ភ្នំពេញ៖ តាមរយៈលិខិតក្រសួងមហាផ្ទៃ បានសម្រេចបដិសេធលើសំណើសុំបង្កើតគណបក្សមួយ ដែលមានឈ្មោះថា «គណបក្សអាយ៉ងខ្មែរ» ដែលមានលោក ឯម សុខសុវណ្ណ ជាតំណាងស្ថាបនិកគណបក្ស។

នេះបើតាមលិខិតដែលចុះហត្ថលេខាដោយ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូនលោកតំណាងស្ថាបនិកគណបក្ស ថា ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ” ដែលសរសេរជាអក្សរកាត់ "អ.យ.ខ"»

ទន្ទឹមនេះដែរ តំណាងស្ថាបនិកគណបក្សក៏មិន បានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង៨០រូប ដែលបានផ្តួចផ្តើមបង្កើតគណបក្សនយោបាយនេះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post