header ads

Sponsor

មានការភ្ញាក់ផ្អើលក្រោយពីលោក ផែង វណ្ណៈ បានបង្ហោះសារដែលលោកទទួលបានពីពលរដ្ឋទាក់ទងនឹងមុខសញ្ញាឆក់ ព្រមទាំងមានសារធាតុញៀនផងនោះ បានជាប់ក្របខ័ណ្ឌក្លាយជាមន្ត្រីនគរបាល តែជុំវិញនឹងរឿងនេះលោក ក៏បានបញ្ជូលព័ត៌មាននេះទៅកាន់ថ្នាក់ដឹកនាំខាងលើដើម្បីស្រាវជ្រាវបញ្ជាក់បន្ថែមហើយ។

តាមរយៈការលើកឡើងរបស់លោក ផែង វណ្ណៈ នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានលើកឡើងឱ្យដឹងថា៖

« សារ​ទទួលបាន​ពី​ប្រជាពលរដ្ឋ​ល្អ​ ! មុខសញ្ញា​ឆក់សកម្ម​ និង​ញៀនថ្នាំ​ ដែល​សមត្ថកិច្ច​ធ្លាប់​ចាប់​ខ្លួន​ ទេីប​ជាប់​ក្របខ័ណ្ឌ​ថ្មី​ !

ខ្ញុំបាន​បញ្ជូន​ ព័ត៌មាន​នេះ​ទៅ​ បង​ឧត្ដមសេនីយ៍​ទោ​ ស្នងការ​នគរបាល​រាជធានី​ ភ្នំពេញ​ រួចហើយ​ ដេីម្បី​ធ្វេី​ការ​ស្រាវជ្រាវ​បញ្ជាក់​បន្ថែម​តេី​ពិតដូច​ពត័មាន​ដែល​ ប្រជាពលរដ្ឋ​ល្អ​ផ្ដល់​អោយអត់​ ?

រួមគ្នា​កែលម្អ​សង្គម​ តាមរយៈ​ផ្ដល់​ព័ត៌មាន​ពិត​»។

ជុំវិញនឹងការលើកឡើងនេះ មានមហាជនជាច្រើនបានបញ្ចេញមតិដោយហួសចិត្ត ព្រមទាំងបានចោទសួរថា៖ «តើការធ្វើលិខិតថ្កោលទោសដើម្បីអ្វីទៅបង?» អ្នកខ្លះទៀតថា៖ «អ្នករៀនពេទ្យបើកព្យាបាលសុទ្ធតែធ្វើលិខិតថ្កោលទោស ចុះពេលក្របខ័ណ្ឌប៉ូលិស ប៉េអឹមហ្នឹងគេអត់មានបញ្ជាក់លិខិតថ្កោលទោសទេឬពូ?»។

ទាក់ទងនឹងព័ត៌មាននេះយើងនឹងរង់ចាំមើលការបំភ្លឺពីអគ្គស្នងការដ្ឋាននគរបាលជាតិ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post