header ads

Sponsor

ថ្មីៗនេះភរិយារបស់អតីតតារាសម្តែងលោក ស៊ុក សុភា បានបង្ហាញការហួសចិត្តក្រោយបានឃើញវីដេអូមួយរបស់តារាចម្រៀងមួយក្រុមនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយដោយមានការច្រៀងបណ្តើរនិងកាន់ស្រាបៀរជាម្ចាស់ឧបត្ថម្ភកម្មវិធី។ ទង្វើរនេះបានធ្វើឱ្យភរិយាអតីតតារាសម្តែង ស៊ុក សុភា និយាយថាទោះជា BA ក៏ដូចជាមិនសមមើល។ នេះជាគំនិតខ្ញុំបើយល់ខុសក៏ស្រេចតែគេគិតទៅចុះ...។

ដ្បិតរស់នៅប្រទេសអូស្ត្រាលីក៏ពិតមែន តែអ្នកនាង សារីណា តែងបង្ហាញយោបល់ឬចែករំលែកចំណេះដឹងនានានៅក្នុងបណ្តាញសង្គម។ យ៉ាងណាមិញថ្មីៗនេះអ្នកនាងបានស៊ែរវីដេអូមួយដែលមានតារាចម្រៀងមួយក្រុមបានច្រៀងនៅក្នុងកម្មវិធីប្រគំតន្រ្តីសម្ពោធ ស្រាបៀរមួយ ដោយច្រៀងបណ្តើរតារាចម្រៀងទាំងនោះបានកាន់ដបស្រានៅដៃ។

អ្នកនាង សារីណា បានបញ្ចេញមតិនៅក្នុងវីដេអូនេះថា«អូនៗអោយមើល background បងពិតជាមិនដឹងថា ជាអ្វីមែនទើបសួរ ព្រោះអត់ដែលញ៉ាំស្រាបៀរ ហើយក៏មិនដែលនៅស្រុកខ្មែរដល់អោយស្គាល់ឈ្មោះស្រាស្រុកយើងទេ។សំខាន់នៅស្រុកគេនេះ៣០ឆ្នាំជាង មិនដែលឃើញ TV គេឬក៏តួគេបង្ហាញផ្សព្វផ្សាយពីស្រាម្ដងណាឡើយ មានតែស្រុកយើង តែក៏មិននឹកស្មានថា ពួកគាត់ត្រូវកាន់យកមកច្រៀងអញ្ចឹងដែរ ទោះជា BA ក៏ដូចជាមិនសមមើល។ នេះជាគំនិតខ្ញុំ បើយល់ខុសក៏ស្រេចតែគេគិតទៅចុះ»។

មិនត្រឹមតែប៉ុណ្ណោះទេ អ្នកនាង សារីណា ថែមទាំងលើកឡើងដោយប្រៀបធៀបទៅប្រទេសអូស្ត្រាលីដែលអ្នកនាងកំពុងរស់នៅ ថា«ស្រុកនេះសូម្បីតែស្រោមអនាម័យក៏គេមិនដែលផ្សាយ ផង។ ស្រុកយើងនិយាយចំៗ អាក្រក់ស្ដាប់ ហើយនេះឬវប្បធម៌ដ៏ផូរផង់របស់ខ្មែរយើង? យូរៗទៅ ចាញ់ប្រទេសដែលគេគ្មានវប្បធម៌ទៀត»។ ជាមួយការបញ្ចេញមតិរបស់ អ្នកនាង សារីណា ក៏ទទួលបានការពេញចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមដោយម្នាក់ៗបាននិយាយស្រដៀងគ្នាថាស្រុកយើងមិនដូចស្រុកគេ ។ ប៉ុន្តែយ៉ាងណាក៏មានការលើកឡើងថាមិនមានអ្វីទាស់ខុសទេព្រោះកម្មវិធីនេះជាកម្មវិធីសម្ពោធ ក្រុមហ៊ុនស្រាបៀរដូច្នេះតារាៗដែលចូលរួមកម្មវិធីនេះត្រូវតែផ្សព្វផ្សាយបែបនេះហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post