មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រខណៈមិនទាន់មានសកម្មភាពសិល្បៈថ្មីៗស្រាប់តែគេឃើញតារាសម្តែង សឿ សុធារ៉ា ងាកមកស្លៀកពាក់សដោយបញ្ជាក់ថាខ្លួននឹងបួសជាដូនជីនៅក្នុងវត្តមួយដែលព្រះចៅអធិការវត្តបានជួយដល់អ្នកនាងកាលពីអំឡុងពេលបុណ្យសព ម្តាយនាពេលកន្លងមក ។
ប៉ុន្តែយ៉ាងណា សឿ សុធារ៉ា បានបញ្ជាក់ថាអ្នកនាងបួសតែរយៈពេល ១៥ថ្ងៃពោលចាប់ពីបិណ្ឌទីមួយដល់ថ្ងៃភ្ជុំបិណ្ឌធំ តែម្តង ។ ក្នុងនោះ សឿ សុធារ៉ាបានបញ្ជាក់ពីហេតុផលដែលខ្លួនសម្រេចចិត្តបួសជាដូនជីដោយស្លៀកពាក់សនេះថា«បងប្អូនជាទីស្រលាញ់ នឹករលឹកទាំងអស់គ្នា
ក្នុងនាមនាងខ្ញុំបានបួសជាជីរយះពេលកន្លះខែក្នុងពេលភ្ជុំដាក់បិណ្ឌដោយភាពស្ងប់សុខជូនម្តាយនាងខ្ញុំ ខ្ញុំសុំឧទិ្ទសបុណ្យទាំងអស់នេះដល់ម្ចាស់កម្មពារមិនថាជាតិមុន ជាតិនេះ ឬក៏ជាតិណាក្តី និងសូមឧទិ្ទសដល់គ្រប់វិញាណក្ខ័ន្ធដែលឋិតក្នុងភពផែនដីនេះសូមអោយបានដល់គ្រប់ៗវិញ្ញាណទាំងអស់ សូមបងប្អូនទាំងអស់គ្នាកុំបីអភព្វ័ដូចនាងខ្ញុំគ្រប់ៗជាតិអីខ្ញុំតូចចិត្តណាស់ដែលខ្ញុំមិនមានលទ្ធភាពជួយកសាងក្លោងទ្ធារវត្ត វិហារត្រាញ់ ដែលម្តាយខ្ញុំផ្ញើឆ្អឹងនៅនិងវត្តព្រះចៅអថិការវត្តជាការដឹងគុណ»។
ជាមួយនឹងការជ្រះថ្លារបស់តារាសម្តែង សឿ សុធារ៉ា ក៏មានការចូលរួមសរសើរនិងលើកទឹកចិត្តដល់អ្នកនាងគ្រប់គ្នា ។ ខ្លះទៀតក៏បានជូនពរដល់ សឿ សុធារ៉ា ផងដែរ ៕