header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងខណៈស្ងាត់ៗតារាចម្រៀងលោក ជុំ លីណូ បានបង្ហាញវត្តមាននៅក្នុងទ្រនំអ្នកឧកញ៉ាក្រោយពីលោកបានចាកចេញពីផលិតកម្មសាន់ដេជាច្រើនឆ្នាំ ។ បង្ហាញវត្តមាននៅក្នុងទ្រនំថ្មីភ្លាមតារាចម្រៀងវ័យ ៣៤ឆ្នាំរូបនេះក៏បានបញ្ចេញបទចម្រៀងថ្មីរបស់លោកនៅក្នុងទ្រនំហ្គាឡាក់ស៊ីផងដែរ ។

តារាចម្រៀង ជុំ លីណូ ក៏បានក្លាយជាសមាជិកថ្មីនៅក្នុងទ្រនំអ្នកឧកញ៉ាបន្ទាប់ពីតារាចម្រៀងគូម៉ា ។ ក្រៅពីការប្រកាសនៅក្នុងផេករបស់ផលិតកម្មហ្គាឡាក់ស៊ីចំពោះការស្វាគមន៍ដល់តារាចម្រៀង ជុំ លីណូ គេមិនទាន់ឃើញមានពិធីស្វាមគមន៍ជាលក្ខណៈផ្លូវការដូចតារាចម្រៀងមួយចំនួនឡើយ ។

បង្ហាញនៅទ្រនំថ្មីភ្លាម លោក ជុំ លីណូ ក៏បានបង្ហាញបទចម្រៀងថ្មីដល់អ្នកគាំទ្រដែលមានចំណងជើងថា«អ្នកណាថាខ្ញុំខ្លាចប្រពន្ធ »។ មួយបទនេះក៏ទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់ហ្វេន ហ្វេនរបស់លោកជាច្រើនដោយម្នាក់ៗលាន់មាត់សរសើរថាពិរោះគ្រប់គ្នា​។

លោក ជុំ លីណូ គឺជាតារាចម្រៀងដែលមានឈ្មោះល្បីបង្គួរនៅក្នុងចំណោមតារាចម្រៀងជាច្រើនព្រោះមិនត្រឹមតែមានសំឡេងពិរោះប៉ុណ្ណោះទេលោកក៏មានទេពកោសល្យរាំក្បាច់ម៉ៃឃើលហ្សាកសុនបានយ៉ាងជំនាញទៀតផង ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះពោលក្រោយពី មានភរិយា ភាគច្រើនលោក ជុំ លីណូ ងាកទៅរកមុខជំនួញអចលនទ្រព្យច្រើនជាងការងារសិល្បៈ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post