ក្រោយពីស្ងប់ស្ងាត់ការរិះគន់ពីរឿងជីវិតឯកជនមួយរយៈពេលនេះអតីតសង្ឃលោក សាន សុជា ត្រូវបានអ្នកលេងបណ្តាញសង្គមផ្ទុះការរិះគន់ជាថ្មីក្រោយពីលោកបាននិយាយពាក់ព័ន្ទជាមួយលោកតាសួង ដែលត្រូវបានមហាជនផ្តល់រហស្សនាមថាជាទេវតាដើរ។ ក្នុងនោះលោក សាន សុជា បាននិយាយថា«ពូកែអីពូកែទៅបើឱ្យខ្ញុំសរសើរថា លោកតាសួង ប្រព្រឹត្តត្រូវនោះមិនត្រូវទេ ...។
ខណៈថ្មីៗនេះផ្ទុះការល្បីល្បាញចំពោះព្រះធម្មវនវាសី ចន្ទ មុនី ដែលគង់នៅក្នុងអាស្រមមួយស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ ស្រប ជាមួយគ្នានោះក៏មានសួរពីសំណាក់មហាជនទៅលោក សាន សុជា ដែលតែងតែចែករំលែកព្រះធម៌នៅតាមសង្គមហ្វេសប៊ុកថា«តើលោកមានឮទេវតាដើរដីលោកតាសួង អត់?
ពេលនោះលោក សាន សុជា ឆ្លើយថា «ខ្ញុំឮតាសខ្ញុំឃើញតាស ល្មេចពូកែៗទៅមិនពូកែៗទៅរឿងលោកតាស យើងគាំទ្រគាំទ្រទៅបើឱ្យខ្ញុំសរសើរថាលោកតា សួង ប្រព្រឹត្តត្រូវនោះមិនទៅត្រូវទេ »។ការលើកឡើងរបស់អតីតសង្ឈល្បីនឹងធ្លាប់មានប្រជាប្រិយភាពរូបនេះបានធ្វើឱ្យមហាជនជាច្រើនផ្ទុះការរិះគន់ជាច្រើនដោយខ្លះលើកឡើងថា«គិតទៅជាអើយសឹកហើយនិយាយក៏គ្មានខ្លឹមសារអីដែរ» «ពូកែម្ល៉េះមើលខ្លួនយើងសិន» «បិទមាត់ទៅគេកំពុងស្អប់កុំអោយគេឃើញ» «បានហើយបើសឹកហើយកុំថាអោយគេអី» «ឃើញព្រះអង្គកំពុងតែល្បីលើកយកមកនិយាយ ចង់បានភាពល្បីដែរ»។
នេះជាលើកទីពីរដែលលោក សាន សុជា ផ្ទុះការមិនពេញចិត្តខ្លាំងបែបនេះពីសំណាក់មហាជន ក្រោយស្ងប់ស្ងាត់មួយរយៈមក ។ គេចាំបានថាកន្លងមកលោក សាន សុជា ទទួលរងការរិះគន់ថាពីជីវិតឯកជនរហូតធ្វើឱ្យលោកលែងហ៊ានបង្ហោះរូបភាពផ្អែមល្ហែមជាមួយអនាគតភរិយា ក្រោយភ្ពាប់ពាក្យកាលពីដើមខែកក្កដាកន្លងមកនៅប្រទេសអូស្រ្តាលី ៕