header ads

Sponsor

មហាជនជាអ្នកលេងហ្វេសប៊ុកបានបង្ហាញក្តីរំជួលចិត្តក្រោយឃើញ ស្រីតូច កូនស្រីរបស់ឧកញ៉ា ឈាង រ័ត្ន បានជូនដំណើរលោកប៉ារបស់ខ្លួនទៅនៅផ្ទះថ្មីនៅក្នុងថ្ងៃទី១៣ នេះទាំងដែលគិតថាប៉ាទៅធ្វើការតែប៉ុណ្ណោះ។ អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងនោះក៏មានការងឿងឆ្ងល់ថាហេតុអ្វីមិនឃើញវត្តមាន ស្រីអូន ទៅជូនដំណើរស្វាមីជាលើកចុងក្រោយបែបនេះ។

ក្នុងនោះក៏មានអ្នកខ្លះបានលាន់មាត់ថាអ្នកនាងពិតជាចិត្តដាច់ណាស់ តែប្រសិនបានឃើញវីដេអូថ្មីៗដែលទើបទម្លាយពីអ្នកស្រី ម៉ម សុម៉ាលី ពីស្ថានភាពរបស់ ស្រីអូន នាពេលនេះពិតជារំជួលចិត្តជាខ្លាំង ។

តាមរយៈវីដេអូមួយដែលបានបង្ហោះដោយអ្នកស្រី ម៉ម សុម៉ាលី ពីស្ថានភាពអ្នកនាង ស្រីអូន ដែលកំពុងតែស្រែកយំយ៉ាងរំជួលចិត្តនៅក្នុងមន្ទីរពេទ្យដោយភ្ជាប់ជាមួយសារដែលមានអត្ថន័យថា «អ្នកណាថា ស្រីអូនសម្រស់ធម្មជាតិ មិនទៅបុណ្យសពប្តី ពេលនាងដឹងថាប្តីស្លាប់នាងសន្លប់ចូលពេទ្យ ងើបពីសន្លប់ទៅទាំងយប់ គ្រួសារសពដឹង មានមនុស្សច្រើននៅក្រុមហ៊ុនដឹង នេះជារូបភាពពេលនេះ អណោចណាស់លោកអើយ តើអ្នកដឹងទេអោយខ្ញុំសូម ទោស ប្អូនស្រីអូន ដែលមិនបានសុំការអនុញ្ញាតិ ពីសាមីខ្លួន តែខ្ញុំចង់ អោយបងប្អូនដឹងថា គាត់ពេលនេះគឺអញ្ចឹង»។ 

ជាមួយវីដេអូរបស់អ្នកស្រី ម៉ម សុម៉ាលី បានធ្វើឱ្យមហាជនជាច្រើនសម្តែងការអាណិតអាសូរដល់ អ្នកនាង ស្រីអូន ជាខ្លាំង ។ព្រោះថាគ្មាននរណាម្នាក់ដែលអាចដឹងរឿងពិតរបស់អ្នកនាង និងស្វាមីឡើយ ពោលចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ។ ក្នុងពេលនេះអ្នកទៅបានសេចក្តីស្ងប់សុខហើយអ្វីដែលត្រូវគិតបន្តគឺអ្នកនៅរស់ដែលត្រូវប្រឈមជាមួយនឹងរឿងរ៉ាវជាច្រើន ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post