header ads

Sponsor

មុននេះបន្តិចតារាសម្តែងជើងចាស់អ្នកស្រី ចាន់ តារាទី បានបង្ហាញការសោកសៅជាខ្លាំងដោយប្អូនប្រុសពៅរបស់អ្នកស្រីបានលាចាកលោកដោយគ្មានថ្ងៃវិលត្រឡប់នៅក្នុងថ្ងៃទី ១៩ព្រឹកនេះតែម្តង ។ អ្វីដែលគួរឱ្យរំជួលចិត្តនោះអ្នកស្រីក៏បានបន់ផ្សងឱ្យជួបគ្នាជាបងប្អូននៅជាតិមុខទៀត។ 

មុននេះបន្តិចតារាសម្តែង បានប្តូរប្រូហ្វាលកាន់ទុក្ខប្អូនប្អូនរួមនឹងការរៀបរាប់ថា «នាងខ្ញុំមានទុក្ខជាទំងន់ ព្រោះបានបាត់បង់ប្អូនប្រុសពៅ នាព្រឹកនេះវេលាម៉ោង ៩:១0នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សូមអោយវិញ្ញាណក្ខ័ន្ធប្អូនប្រុសពៅបានទៅកាន់សុគតិភព! មានជាតិក្រោយសូមអោយបានជួបជាបងប្អូននឹងគ្នាម្តងទៀត»។

ការលើកឡើងរបស់តារាសម្តែងជើងចាស់រូបនេះបានធ្វើឱ្យមហាជនទាំងក្នុងនិងក្រៅសិល្បៈបានបង្ហាញការសោកស្តាយនិងបានចូលរួមរំលែកទុក្ខសម្រាប់ការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់អ្នកស្រីដោយគ្មានថ្ងៃវិលត្រឡប់ ។ 


អ្នកស្រី ចាន់ តារាទី មិនបានបញ្ជាក់ថាប្អូនប្រុសទទួលមរណភាពដោយសារមូលហេតុអ្វីទេ ប៉ុន្តែបើតាមប្រភពសាច់ញាតិរបស់អ្នកស្រីបានឱ្យដឹងថាប្អូនប្រុសពៅរបស់តារាសម្តែង ចាន់តារាទី ទទួលមរណភាពនៅក្នុងថ្ងៃនេះដោយសារជំងឺ ព្រោះលោកបានចូលសម្រាកនៅមន្ទីរពេទ្យមួយរយៈហើយ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post