header ads

Sponsor

ទោះជាតាមរយៈរូបភាពខាងក្រៅគេចាប់អារម្មណ៍ឃើញតារាកំប្លែង ខ្ញុង មានភាពស្រស់ស្អាតនឹងតែងបង្ហាញនូវសំណើចដល់មហាជនជាច្រើនតាមរយៈការសម្តែងក្តី តែតារាកំប្លែងរូបនេះនៅតែហ៊ុមព័ទ្ធទៅដោយរឿងបំណុលមិនទាន់ដោះសា្រយអស់ឡើយ ។ មុននេះបន្តិចតារាសម្តែងដែលមានសម្តីចាក់ទឹកមិនលិចរូបនេះបានបង្ហោះសារយ៉ាងសោកសៅតាមបណ្តាញសង្គមដែលធ្វើឱ្យ ហ្វេន ហ្វេន មានការលើកទឹកចិត្តគ្រប់គ្នា។ 

ខ្ញុង ត្រូវបានគេចាត់ទុកជាតារាកំប្លែងស្រីដែលមានសមត្ថភាពនិងទទួលបានការស្រឡាញ់និងគាំទ្រពីសំណាក់មហាជនជាច្រើន ។ ចុងក្រោយនេះគេសង្កេតឃើញថា ខ្ញុង កាន់តែមានទីផ្សារការងារច្រើនមិនថាកំប្លែង ឬឃោសនាផលិតផលនានានោះទេ ។

ក្រៅពីការងារសីល្បៈ ខ្ញុង ក៏តែងបង្ហាញមុខឡាយវីដេអូនៅក្នុងផេកផ្ទាល់ខ្លួនលក់ត្រីងៀត ផ្អក ដែលជារបររបស់នាងនាពេលកន្លងមក ។ ប៉ុន្តែមុននេះបន្តិចតារាកំប្លែង ខ្ញុង បានលើកឡើងថា«បើថ្ងៃណាមួយម្ចាស់ផេក ស្រីខ្ញុង មិនមែនជាខ្ញុំតើបងប្អូននឹកខ្ញុំទេ »។ ការលើកឡើងយ៉ាងកម្សត់របស់ ខ្ញុង បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានចូលរួមផ្តល់កម្លាំងចិត្តដល់ ស្រីខ្ញុង ឱ្យតស៊ូ និងរឹងមាំស្ទើរគ្រប់គ្នា ។

ខ្លះទៀតក៏បានសួរថាតើ ខ្ញុង លក់ផេកឬបែបណា តែនាងប្រាប់ថាមិនបានលក់នោះទេ ។ តែក៏មានអ្នកខ្លះបានខមិនថាមើលទៅវេទនាជាងអ្នកក្រខ្សត់ទៅទៀត។
រហូតមកដល់ពេលនេះ ខ្ញុង នៅតែមិនទាន់រើខ្លួនរួចពីបំណុលនៅឡើយទេ តួយ៉ាងកន្លងមកនាងត្រូវលោក ម៉ាដូណា គំរាមធ្វើតាមផ្លូវច្បាប់និងដាក់បណ្តាសារក្រោយពីនាងមិនបានសងប្រាក់ទៅតាមកាលកំណត់ឱ្យលោក តែក្រោយមករឿងនេះក៏ស្ងាត់ទៅវិញ ។ កន្លងមកភាពហ៊ឺហាដែលគេតែងឃើញតាមរយៈការតុបតែងខ្លួនរបស់ ខ្ញុង ត្រូវបាននាងប្រាប់ថាជាការផ្សព្វផ្សាយឱ្យគេតែប៉ុណ្ណោះនាងមិនបានចំណាយប្រាក់ឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post