header ads

Sponsor

តារាសម្តែងអម្ពរ ទេវី បានបង្ហាញនូវការសោកស្តាយនិងរន្ធត់ចិត្តជាខ្លាំងក្រោយពីបានឮដំណឹងដ៏សោកសៅរបស់អតីតស្វាមី ខណៈអ្នកស្រីទើបនឹងចាកចេញពីប្រទេសកម្ពុជាត្រឡប់ទៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ។ ក្រៅពីចូលរួមរំលែកទុក្ខចំពោះការចាកចេញរបស់អតីតស្វាមីអ្នកស្រី អម្ពរ ទេវី បានត្រឹមតែបួងសួងឱ្យវិញ្ញាណក្ខន្ធលោក ពេជ្រ ភីរុណ បានទៅដល់ទីស្ងប់សុខ។

គួរបញ្ជាក់ថាអ្នកស្រី អម្ពរ ទេវី ទើបនឹងបញ្ចប់ការសម្តែងរឿងនៅទូរទស្សន៍ហង្សមាសនឹងបានចាកចេញទៅសហរដ្ឋអាមេរិកកាលពីប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ ។ ប៉ុន្តែយ៉ាងណាមិនមានការបញ្ជាក់ថាសម្រាប់ការមកស្រុកខ្មែរលើ់កនេះអ្នកស្រីបានជួបជាមួយលោក ពេជ្រ ភីរុណ ឬបែបណាឡើយ ។

អ្វីដែលចាប់អារម្មណ៍គ្រាន់តែបានដឹងដំណឹងដ៏សោកសៅនេះភ្លាមអ្នកស្រី អម្ពរ ទេវី បានរៀបរាប់ភ្ជាប់ជាមួយនឹងរូបថតរួមគ្នាដែលជាអនុស្សាវរីយ៍នាពេលកន្លងមកថា«គ្រាន់តែបានទទួលដំណឹងភ្លាម.. ខ្ញុំសែនរន្ធត់ចិត្តណាស់! សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់បងបានទៅកាន់ទីឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ»។

ដ្បិតបានចែកផ្លូវគ្នាទៅហើយក្តី តែអ្នកស្រី អម្ពរ ទេវី និងលោក ពេជ្រ ភីរុណ នៅតែបន្តការរាប់អានដោយមិនមានការខឹងសម្បារអ្វីឡើយ ។អ្នកស្រីធ្លាប់បញ្ជាក់ថាអ្នកស្រីចាត់ទុកលោក ពេជ្រ ភីរុណ ជាឪពុកដ៏ល្អម្នាក់។ លោក ពេជ្រ ភីរុណ ក៏បានច្នៃម៉ូដសម្លៀកបំពាក់ឱ្យអ្នកស្រី អម្ពរទេវីយ៉ាងផ្ចិតផ្ចង់កាលអ្នកស្រីបានមកចូលរួមថតខ្សែរឿងខ្នាតធំកាលពីអំឡុងឆ្នាំ ២០១៦។ ជីវិតប្តីប្រពន្ធរបស់អ្នកទាំងពីរនាពេលកន្លងមកក៏បានបន្សល់នូវកូនប្រុសមួយជាចំណងដៃដែលបច្ចប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post