header ads

Sponsor

ការចាកចេញទៅរបស់អតីតតារាសម្តែងដ៏ល្បីនាសម័យទសវត្សទី ៨០  និង ៩០លោក ពេជ្រ ភិរុណ កាលពីថ្ងៃទី ២៦ ម្សិលមិញនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះមិននឹកស្មានថាលោកអស់បុណ្យលឿនបែបនេះ។ អ្វីដែលកម្សត់នោះពិធីបុណ្យសពរបស់លោកក៏មានសភាពស្ងាត់ជ្រងំមានតែមនុស្សប៉ុន្មាននាក់ចូលរួមប៉ុណ្ណោះរហូតអ្នកខ្លះធ្លោយមាត់ថាការចាកចេញរបស់អតីតតារាល្បីរូបនេះកម្សត់ខ្លាំងណាស់។ ក្នុងនោះក៏មានអ្នកខ្លះចង់ដឹងថាតើអតីតតារាសម្តែងនិងជាអ្នកច្នៃម៉ូដសម្លៀកបំពាក់រូបនេះមានជំងឺអ្វី?

ពេលនេះសពរបស់អតីតតារាសម្តែងវ័យ ៧០ឆ្នាំ ពេជ្រ ភិរុណ បានបូជារួចរាល់យ៉ាងកម្សត់នៅវត្តទួលរាជានៅក្នុងថ្ងៃដែលលោកទទួលមរណភាពក្រោមការជូនដំណើរពីសំណាក់កូនស្រីលោក ឯម រៀម សាច់ញាតិរួមនឹងកូនសិស្សកាត់ដេររបស់លោកតែប៉ុន្មាននាក់ប៉ុណ្ណោះ។ ក្នុងនោះគេមិនបានឃើញវត្តមានអ្នកសិល្បៈដែលធ្លាប់សម្តែងរឿងកន្លងមកជាមួយលោកចូលរួមជូនដំណើរចុងក្រោយឡើយ ។

មួយវិញទៀតពិធីរៀបចំបុណ្យសពហាក់មានសភាពខ្សត់ខ្យោយមិនស័ក្តសមជាមួយនឹងកេរ្តិ៍ឈ្មោះលោកនាពេលកន្លងនោះទេ។បើតាមការរៀបរាប់ពីសំណាក់លោក ឯម រៀម ដែលជាអ្នករាប់អានជាមួយលោក ពេជ្រ ភិរុណ បាននិយាយថាមុនទទួលមរណភាពលោក ពេជ្រ ភិរុណ មានជំងឺច្រើនមុខណាស់ដូចជា បេះដូង សួត លើសឈាម រលាកលំពែង មានជាតិពុលក្នុងក្រពះ រោគសើស្បែក និងមានរោគផ្សេងទៀត តែលោកមិនសូវដឹងច្បាស់។ មួយវិញទៀតដោយសារលោក ពេជ្រ ភិរុណ ឈឺរ៉ាំរ៉ៃយូឆ្នាំទើបសាច់ញាតិមិនសូវមានលទ្ធភាពទើបធ្វើពិធីទៅតាមសមត្ថភាព។

ជាមួយគ្នានោះក៏មានការលើកឡើងពីសំណាក់អ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកដែលធ្លាប់តាមដាននូវការសម្តែងរឿងរបស់តារាជើងចាស់រូបនេះបានលាន់មាត់ថាគួរតែសមាគមសិល្បៈជួយរៀបចំពិធីបុណ្យសពឱ្យលោកបានសមរម្យព្រោះលោកក៏មានស្នាដៃនៅក្នុងសិ ល្បៈ ​ច្រើនដែរ។លោក ឯម រៀម បានទទួលស្គាល់ថាលោក ពេជ្រ ភិរុណ ធ្លាប់ជាតារាសម្តែងល្បី តែបច្ចុប្បន្នល្បីតាមហ្វេសប៊ុក និងតិកតុក ហើយលោក ពេជ្រ ភិរុណ មិនចូលចិត្តចេញមុខមាត់តាមបណ្តាញសង្គមទើបធ្វើឱ្យមហាជនក៏ដូចជាមិត្តរួមអាជីពមួយចំនួនភ្លេចមុខ។ ណាមួយគាត់ក៏ចែកឋានចំព្រះរាជពិធីបុណ្យអុំទូកថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post