header ads

Sponsor

ខណៈម្តាយកំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយសារធ្លាក់ពីលើកាំជណ្តើរបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរនោះហើយដើម្បីកុំឱ្យអ្នកគាំទ្រក៏ដូចជាមហាជនមានការយល់ច្រឡំកូនប្រុសរបស់តារាកំប្លែងជើងចាស់រូបនេះបានចេញមុខបញ្ជាក់ច្បាស់ៗនៅតាមបណ្តាញសង្គមថាលោកមានលទ្ធភាពព្យាបាលម្តាយនៅមន្ទីរពេទ្យលំដាប់VIPហើយមិនបានសំពះសុំជំនួយអ្វីឡើយ ។

ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានស្គាល់តារាកំប្លែងជើងចាស់ យាយអឿន តាមរយៈការសម្តែងកំប្លែងនាពេលកន្លងមក តែចុងក្រោយនេះ យាយអឿន មិនសូវបង្ហាញមុខនៅក្នុងសកម្មភាពកំប្លែងទេដោយសារតារាកំប្លែងជើងចាស់រូបនេះមមាញឹកនៅក្នុងការសម្តែងរឿង«កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី«ដែលមានការចូលរួមសម្តែងពីសំណាក់អ្នកសិល្បៈជាច្រើនរូប ។

ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនោះកាលពីប៉ុន្មានថ្ងៃមុន យាយអឿន​ បានធ្លាក់ពីលើកាំជណ្តើរបណ្តាលឱ្យមានរបួសបាក់ឆ្អឹងត្រគាកធ្ងន់ធ្ងរដែលធ្វើឱ្យ យាយអឿន ត្រូវសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្នុងនោះក៏មានការជូនពរឱ្យតារាកំប្លែងជើងចាស់រូបនេះឆាប់ជាសះស្បើយពីមុខរបួសនឹងមានសុខភាពល្អឆាប់ៗ ។

អ្វីដែលកត់សម្គាល់ដើម្បីជៀសវាងការយល់ច្រឡំកូនប្រុសរបស់តារាកំប្លែងជើងចាស់ យាយអឿន បានចេញមុខបង្ហោះសារជាសាធារណៈថា«គ្រួសារយើងខ្ញុំ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលម្តាយ លំដាប់ VIP នៅមន្ទីរពេទ្យ កាលម៉ែត្រ ហើយយើងខ្ញុំមិនបានលើកដៃ សុំជំនួយពីបងប្អូនណាទេ សូមកុំមានការយល់ច្រឡំថា អោយតែអ្នកសិល្បៈឈឺ ចង់បានជំនួយនោះ គិតខុសហើយ»។ បន្ថែមពីនេះកូនប្រុសរបស់ យាយអឿន  ក៏បានអរគុណដល់សមាគមអ្នកសិល្បៈក៏ដូចជាមន្ទីរពេទ្យកាល់ម៉ែត្រដែលបានយកចិត្តទុកដាក់ព្យាបាលម្តាយរបស់លោក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post