header ads

Sponsor

តារាសម្តែងនិងជាប្រធានសមាគមសិល្បៈអ្នកនាង ចន ច័ន្ទលក្ខិណា បានបោះសម្តីទៅកាន់ឧកញ៉ាមួយរូបថាកុំគិតជួសអ្នកដទៃត្រូវគិតពីខ្លួនឯងធ្វើយ៉ាងម៉េចឱ្យគ្រួសារប្តីប្រពន្ធនិងកូនខ្លួនឯងរស់ឱ្យមានក្តីសុខ ចិត្តគំនិត ទង្វើ និង សកម្មភាពត្រូវមានស្របគ្នា។ ខណៈឧកញ៉ារូបនោះបាននិយាយពីរឿងលោក រស់ រាជ្ជសាល ដែលជាអនាគតស្វាមីអ្នកជំនួញអនឡាញដ៏ល្បី ទ្រី ដាណា កាលពីពេលថ្មីៗនេះ។

ខណៈកាន់តែកៀកដល់ថ្ងៃរៀបការលោក រស់ រាជ្ជសាល បានទៅរស់នៅផ្ទះរួមគ្នាជាមួយអនាគតភរិយាកាលពីថ្ងៃទី ២៩ ម្សិលមិញនេះ។ រូបភាពក៏ដូចជាវីដេអូរបស់លោក រស់ រាជ្ជសាល យូរវ៉ាលីពីរទៅរស់នៅក្នុងទ្រនំស្កឹមស្កៃរបស់អនាគតភរិយា ទ្រី ដាណា ត្រូវបានចែករំលែកពេញបណ្តាញសង្គមដោយមានការចូលរួមសាទរពីសំណាក់អ្នកលេងបណ្តញសង្គមជាច្រើន ។

ក្នុងនោះគេបានឃើញគណនីយមួយដែលមានឈ្មោះថា ឧកញ៉ា ភិរម្យវិចិត្រដារ៉ា  បានបង្ហោះសារដែលមានអត្ថន័យថា «ចូលទៅនៅផ្ទះគេមានពីរវ៉ាលីទេគេសេវរូបទុកហើយពេលចេញវិញតវ៉ាមិនបានទេ (សូមជូនពរឱ្យមានសុភមង្គល)»។ សំណេររបស់ឧកញ៉ា ភិរម្យវិចិត្រដារ៉ា  ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិជាហូរហែផ្សេងៗគ្នា ។ ដ្បិតមិនបាននិយាយចំឈ្មោះតែការលើកឡើងរបស់ឧកញ៉ា ភិរម្យវិចិត្រដារ៉ា គឺសំដៅទៅលើលោក រស់ រាជ្ជសាល តែម្តង ។

ជាមួយគ្នានោះដែរគេបានឃើញប្រធានសមាគមសិល្បៈអ្នកនាង ចន ច័ន្ទលក្ខិណា បានស៊ែរខេបសិនរបស់ឧកញ៉ារូបនេះនឹងបានបញ្ចេញយោបល់ផ្ទាល់ខ្លួនថា«មនុស្សស្រលាញ់គ្នាដល់ថ្នាក់សម្រេចចិត្តចូលរស់នៅជាមួយគ្នាគឺមិនគិតផលអវិជ្ជមាននាថ្ងៃអនាគតទេបើគ្រាន់តែឈានជើងចូលហើយចាប់ផ្តើមគិតដល់ថ្ងៃឈានជើងចេញនោះគេមិនហៅថា ការសម្រេចចិត្តជ្រើសយកការសាងសុភមង្គលក្នុងជីវិតគូទេបើច្បាប់ស្រូបទាញគឺការគិតអវិជ្ជមានគឺនិងទាញផលអវិជ្ជមាន ( សម្រាប់តែសាមីខ្លួនផ្ទាល់ ) ខ្ញុំមិនធ្លាប់រៀនច្បាប់ស្រូបទាញទេ តែ ជាបទពិសោធន៌ខ្លួនខ្ញុំផ្ទាល់ បូករួមការឆ្លងកាត់ការសិក្សាពេលកំពុងជួបបញ្ហាធំៗ បើយើងដាក់ចិត្តអស់សង្ឃឹម ពិបាកចិត្ត ផ្តោតតែលើបញ្ហាគិតថាគ្មានវិធីដោះស្រាយនោះបញ្ហានិងដោះស្រាយមិនចេញ ព្រោះយើងមិនបានផ្តោតលើការរកវិធីដោះគិតតែផ្តោតលើការអស់សង្ឃឹម ហើយ បញ្ហាផ្សេងៗកាន់តែចូលមកធ្វើអោយយើងកាន់តែពិបាកចិត្តលើសដើម តែបើយើងដាក់ចិត្ត ជួបបញ្ហាមួយើងដោះមួយជួបពីរយើងដោះពីរហើយគិតថាគ្មានបញ្ហាណាធំហើយ និង ទ័លច្រកដោះមិនបានជាងសេចក្តីស្លាប់នោះទេ នោះអារម្មណ៌ផ្លូវចិត្តនិងធូរស្រាល ហើយខួរក្បាលក៏ទូលាយស្រស់ថ្លាគិតរកច្រកចេញដោយសំរួល ការមើលមនុស្សក៏ដូចគ្នា បើគិតគេក្នុងផ្លូវមិនល្អ នោះ យើងនិងឃើញចំណុចមិនល្អរបស់គេកុំគិតជួសអ្នកដទៃ ត្រូវគិតពីខ្លួនឯង ធ្វើយ៉ាងម៉េចអោយគ្រួសារប្តីប្រពន្ធនិងកូនខ្លួនឯងរស់អោយមានក្តីសុខ ចិត្តគំនិត ទង្វើ និង សកម្មភាពត្រូវមានស្របគ្នា»។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post