header ads

Sponsor

ក្រោយពីលោក ពេជ្រ ភិរុណ ទទួលមរណភាពគេបានឃើញវត្តមានកូនស្រីរបស់លោកដែលធ្វើឱ្យមហាជនជាច្រើនដែលធ្លាប់គាំទ្រនៅស្នាដៃសម្តែងរបស់លោកកន្លងមកមានការចាប់អារម្មណ៍ខ្លាំងរហូតអ្នកខ្លះលាន់មាត់ថាតើកូនស្រីម្នាក់នេះជាកូនរបស់លោក ពេជ្រ ភិរុណ ជាមួយភរិយាក្រោយឬបែបណា?ព្រោះកន្លងមកគេធ្លាប់ដឹងថាអតីតតារាសម្តែងរូបនេះមានតែកូនប្រុសជាចំណងដៃជាមួយអ្នកស្រី អម្ពរ ទេវី តែប៉ុណ្ណោះ​។

តាមរយៈរូបភាពមួយចំនួននៅក្នុងបណ្តាញសង្គមគេបានឃើញកូនស្រីរបស់លោក ពេជ្រ ភិរុណ ក្នុងទឹកមុខក្រៀមក្រំជូនដំណើរឪពុកជាលើកចុងក្រោយ។

បើតាមលើកឡើងរបស់លោក ឯម រៀម បានឱ្យដឹងថាប្អូនស្រីរូបនេះជាកូនស្រីបង្កើតរបស់លោក ពេជ្រ ភិរុណ ជាមួយតារាសម្តែង អម្ពរ ទេវី ដែលសព្វថ្ងៃកញ្ញាមានអាយុ ១៦ឆ្នាំ ។ នៅក្នុងឆ្នាំនេះកូនស្រីរបស់លោក ពេជ្រ ភិរុណ រៀនថ្នាក់ទី ១២ តែមិនបានប្រឡងសញ្ញាប័ត្រទុតិយភូមិទេដោយសារជាប់រវល់មើលថែទាំឪពុកឈឺ ។ ក្រោយលោក ពេជ្រ ភិរុណ ទទួលមរណភាពកូនស្រីរបស់លោកបានទៅរស់នៅជាមួយអ៊ំដែលជាបងស្រីរបស់លោក ពេជ្រ ភិរុណ ។

លោក ឯម រៀម បាននិយាយថាលោក ពេជ្រ ភិរុណ មានភរិយាតែម្នាក់គឺអ្នកស្រី អម្ពរ ទេវី ដែលក្រោយលែងលះគ្នា ពួកគាត់មានកូនពីរនាក់ដែលកូនប្រុសច្បងត្រូវបានអ្នកស្រី អម្ពរ ទេវី យកទៅរស់នៅសហរដ្ឋអាមេរិក ។ ចំណែកកូនស្រីពៅរស់នៅស្រុកខ្មែរជាមួយលោក ពេជ្រ ភិរុណ ជាឪពុក ។

បន្ថែមពីនោះលោក ឯម រៀម បាននិយាយថាកូនស្រីនេះមិនសូវមានភាពស្និទ្ធស្នាលជាមួយម្តាយ អម្ពរ ទេវី ទេដោយសាររស់នៅបែកគ្នាច្រើនឆ្នាំពោលអ្នកស្រី អម្ពរ ទេវី បានទៅរស់នៅសហរដ្ឋអាមេរិកតាំងពីនាងនៅតូច។ក្នុងនោះក៏មានអ្នកគាំទ្រខ្លះលើកឡើងថាក្រោយអវត្តមានលោក ពេជ្រ ភិរុណ អ្នកស្រី អម្ពរ ទេវី អាចនឹងនាំកូនស្រីទៅរស់នៅជាមួយគ្នាលើទឹកដីអាមេរិកក៏អាចថាបាន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post