header ads

Sponsor

ទោះបីបានចាកចេញទៅរស់នៅក្រៅប្រទេសរយៈពេលជាច្រើនឆ្នាំក្តី តែអតីតតារាសម្តែងលោក ខៃ ប្រសិទ្ធ នៅតែមានទឹកចិត្តនឹកដល់អតីតមិត្តរួមអាជីព ក៏ដូចជាអ្នកសិល្បៈជំនាន់ក្រោយ ។ យ៉ាងណាមិញក្រោយទទួលដំណឹងថាអតីតមិត្តរួមជំនាន់លោក ពេជ្រ ភិរុណ ទទួលមរណភាពលោកក៏បានចូលជាបច្ច័យនូវទឹកប្រាក់មួយចំនួន និងតារាចម្រៀង ពេជ្រ រដ្ឋា មួយចំនួន។

លោក ខៃ ប្រសិទ្ធ គឺជាអតីតតារាសម្តែងដែលមានឈ្មោះល្បីល្បាញនៅក្នុងទសវត្សឆ្នាំ ៨០ និង ៩០ ពោលជំនាន់តារាសម្តែង ទេព រិនដារ៉ូ លោក ពេជ្រ ភិរុណ យុត្ថារ៉ា ឆានី អ្នកស្រី អម្ពរ ទេវី ចាន់ តារាទី  និង សុខ ស្រីមុំ ជាដើម។លោកគឺជាអតីតស្វាមីរបស់តារាសម្តែងដ៏ល្បីអ្នកស្រី ពិសិដ្ឋ ពិលីកា ដែលត្រូវឃាតករបាញ់សម្លាប់កាលពីអំឡុងឆ្នាំ ១៩៩៧។

សព្វថ្ងៃអតីតតារាសម្តែងថ្ពាលខួចរូបនេះកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលី ហើយកន្លងមកលោកក៏ធ្លាប់ចុះមកលេងស្រុកកំណើតនិងបានចូលរួមសម្តែងចម្រៀងផងដែរ ។ អ្វីដែលគួរឱ្យសរសើរក្រោយដឹងដំណឹងថាមិត្តរួមជំនាន់លោក ពេជ្រ ភិរុណ បានចែកឋាន លោក ខៃ ប្រសិទ្ធ ក៏បានចូលជាថរិការមួយចំនួន ហើយមួយចំនួនទៀតក៏បានចូលទៅតារាចម្រៀងជំនាន់ក្រោយលោក ពេជ្រ រដ្ឋា ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីប៉ុន្មានថ្ងៃមុន ។

តាមរយៈហ្វេសប៊ុករបស់ឧកញ៉ា ហេង ឡុង បានបង្ហោះសារដែលមានអត្ថន័យថា «អតីតតារាសម្ដែងលោក ខៃ ប្រសិទ្ធ ចូលរួមរំលែកទុក្ខ និងចូលបច្ច័យបុណ្យ៧ថ្ងៃអតីតតារាភាពយន្តលោក ពេជ្រ ភិរុណ ២លានរៀល និងបុណ្យសពអតីតតារាចម្រៀង ពេជ្រ រដ្ឋា ២លានរៀល»។ទឹកចិត្តដ៏ទូលាយរបស់អតីតតារាសម្តែងជើងចាស់រូបនេះក៏ទទួលបានលាន់មាត់សរសើរពីសំណាក់អ្នកនៅក្នុងបណ្តាញសង្គមជាច្រើនដោយម្នាក់ៗបានពោលថាទោះបីទៅរស់នៅក្រៅប្រទេសច្រើនឆ្នាំ តែលោក ខៃ ប្រសិទ្ធ នៅតែមានទឹកចិត្តចែករំលែកបុណ្យកុសលដល់អ្នកសិល្បៈនៅក្នុងស្រុកពិតជាគួរឱ្យគោរពខ្លាំងណាស់។ កន្លងមកលោក ខៃ ប្រសិទ្ធ ក៏ធ្លាប់មកលេងស្រុកកំណើតនិងបានចូលរួមនៅក្នុងការថតបទចម្រៀងផងដែរ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post