header ads

Sponsor

ពិតជាមិនធម្មតាតារាសម្តែងស្រីឆ្នើមលំដាបប្រទេស ស៊ីន យូប៊ីន ជាសិល្បការិនីដំបូងបង្អស់ដែលត្រូវបានអញ្ញើញឱ្យចូលរួមនៅក្នុងព្រឹត្តិការណ៍ភាពយន្តដ៏ធំលំដាប់អន្តរជាតិមួយ ដែលត្រូវគេដឹងថាជាកម្មវិធី REDSEA FILM FESTIVAL 2023។ កម្មវិធីមួយនេះនឹងត្រូវរៀបចំឡើងនៅប្រទេស អារ៉ាប៊ី សាអូឌីត។

បើតាមគម្រោងស្រីស្អាត ស៊ិន យូប៊ីន នឹងត្រូវចូលរួមព្រឹត្តិការណ៍ភាពយន្តលំដាប់អន្តរជាតិ REDSEA FILM FESTIVAL 2023 នៅថ្ងៃទី០៥ ស្អែកនេះនៅទឹកដីនៃប្រទេស អារ៉ាប៊ី សាអូឌីត។ ក្រៅពីសិល្បការិនីខ្មែរ ស៊ីន យូប៊ីន​ កម្មវិធី REDSEA FILM FESTIVAL 2023 ជាព្រឹត្តិការណ៍ភាពយន្តដ៏ធំលំដាប់អន្តរជាតិ ដែលមានការអញ្ជើញចូលរួមពីសំណាក់តារាភាពយន្តល្បីៗលំដាប់ អាស៊ីនិង ហូលីវូដជាច្រើនរូបផងដែរ។

ក្នុងនាមជាសិល្បការិនីខ្មែរលើកដំបូងដែលមានវត្តមាននៅក្នុងកម្មវិធីដ៏ធំនេះស្រីស្រស់ ស៊ិន យូប៊ីន ក៏បានបង្ហាញនូវអារម្មណ៍រំភើបជាខ្លាំងដែលនាងមានឱកាសបង្ហាញមុខនៅក្នុងកម្មវិធីនេះរួមជាមួយតារាល្បីៗលំដាប់អន្តរជាតិ ។ ជាមួយនឹងការរំភើបក៏មានអ្នកគាំទ្រជាច្រើនបានជូនពរឱ្យតារាសម្តែងរូបនេះមានសុខសុវត្ថិភាពនិងសំណាងល្អនៅក្នុងការធ្វើដំណើរ។  

ស៊ីន យូប៊ីន ត្រូវបានគេចាត់ទុកជាតារាសម្ដែងស្រីល្បីលំដាប់ប្រទេសនិងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន។ដោយសារតែរូបសម្រស់រួមនឹងទេពកោសល្យនៅក្នុងការងារសម្តែង រឿង ថតបទចម្រៀង និងការផ្សព្វផ្សាយពាណិជ្ជកម្មនានា។ក្រៅពីនេះ ស៊ិន យូប៊ីន ក៏ជាសិល្បកការិនី ដែលតែងតែចូលរួមនៅក្នុងកិច្ចការការងារសង្គមក៏ដូចជាផ្សព្វផ្សាយវប្បធម៍ខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post