header ads

Sponsor

ដ្បិតពិធីមង្គលការថៅកែពេជ្រ ទ្រី ដាណា បានបញ្ចប់ដោយរលូនទៅហើយក្តី តែនៅតែមានការចែករំលែកពីរូបភាពក៏ដូចជាទិដ្ឋភាពនៅក្នុងពិធីរបស់លោកស្រីជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គម ។ អ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍និងកោតសរសើរនោះគឺនៅក្នុងពិធីមង្គលការរបស់លោកស្រីបានយកកន្ទេលខ្មែរមកប្រើប្រាស់ដែលបច្ចុប្បន្នគេកម្រឃើញសូម្បីតែនៅតាមបណ្តារខេត្តក្តី ។ 

ពិធិមង្គលការរបស់លោកស្រី ទ្រី ដាណា និងស្វាមី រស់ រាជ្ជសាល បានរៀបចំឡើងយ៉ាងអធិកអធមដោយមានការតុបតែងលំអរទៅដោយផ្កាយ៉ាងស្រស់ស្អាតនឹងមានការចូលរួមពីសំណាក់អ្នកមានមុខមាត់នៅក្នុងសង្គមក៏ដូចជាសិល្បករការិនី និងបុគ្គលល្បីៗជាអ្នកលក់អនឡាញជាច្រើន ។

ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍នោះក្រោយពីបានឃើញរូបភាពនៅក្នុងពិធីមង្គលរបស់លោកស្រី និងស្វាមីដែលធ្វើឱ្យមហាជនជាច្រើនមានការលាន់មាត់សរសើរជាខ្លាំង ។ រូបភាពមួយសន្លឹកនោះគឺលោកស្រី ទ្រី ដាណា និងស្វាមីក្រាបផ្ទឹមនៅលើកន្ទេលខ្មែរដែលបច្ចុប្បន្នគេកម្រឃើញមានការប្រើប្រាស់កន្ទេលខ្មែរនៅក្នុងពិធីធំៗណាស់ មិនថាភ្នំពេញឬបណ្តារខេត្តទេ ពោលភាគច្រើនគេនិយមប្រើប្រាស់កម្រាលព្រំ។ 

ជាមួយនឹងការប្រើប្រាស់កន្ទេលខ្មែរនៅក្នុងពិធីមង្គលការរបស់លោកស្រី ទ្រី ដាណា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិថា «មីងធ្វើត្រូវហើយ support មីងមួយ»«មែនតើបងភាគច្រើនសុទ្ធតែព្រំមិនចឹងដាក់កៅអង្គុយ»«នេះហើយពាក្យថាក្រាបក្បាលដល់កន្ទេល» «ជំជាន់មុនក្រាបក្បាលដល់កន្ទេលតែសមយ័នេះក្រាប់ក្បាល់ដល់ព្រំតែចែដាណានៅរក្សាទម្លាប់ចាស់បានល្អ»    ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post