header ads

Sponsor

វត្តមានរបស់អ្នកនាង ​ស្រីអូន ចូលរួមនៅក្នុងកម្មវិធីរបស់ថៅកែពេជ្រ ទ្រី ដាណា នៅក្នុងថ្ងៃមង្គលការពិតជាបានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍មិនតិចទេព្រោះកន្លងមកអ្នកទាំងពីរធ្លាប់មានការវាយប្រហារគ្នានៅលើបណ្តាញសង្កមក្នុងមុខជំនួញ។ ប៉ុន្តែយ៉ាងណាក៏មានការបញ្ចេញមតិរៀងៗខ្លួនទៅតាមការយល់ឃើញរបស់មហាជនដោយខ្លះគិតថាជាល្បិចនៃការរកស៊ី តែខ្លះទៀតក៏បានសាទរក្រោយឃើញអ្នកជំនួញអនឡាញត្រូវរ៉ូវគ្នាបែបនេះ ។

ហាក់មិនបានបកស្រាយអ្វីវែងឆ្ងាយតបទៅនឹងការលើកឡើងរបស់អ្នកលេងបណ្តាញសង្គម ស្រីអូន បានបង្ហោះរូបភាពមួយសន្លឹកជាមួយលោកស្រី ទ្រី ដាណា ដោយរៀបរាប់ថា«កើតមកជាមនុស្សស្រីរស់នៅលើផែនដីដ៏ធំមួយ គឺត្រូវរឹងមាំ ។ ចេះស្រលាញ់មនុស្សជុំវិញខ្លួន។ ចេះអន់អោន លើកលែងអភ័យ សណ្ដោស ។ចេះផ្ដល់ស្នាមញញឹមដើម្បីលើកទឹកចិត្ត។ ចេះជួយយកអាសារដោយមិនទាមទារការតបស្នង ។ ចេះរំលត់កំហឹង រំងាប់អារម្មណ៍ក្រោធ ។

ចេះរៀនទទួលស្គាល់ការពិត ។ ចេះអត់ធ្មត់ ទ្រាំជាមួយនិងបញ្ហា ។  ចេះវិនិច្ឆ័យដោយសតិបញ្ញា ។ចេះបិតភ្នែក បិតត្រចៀក បិតមាត់ តាមកាលៈទេសៈនៃរឿង ។ ចេះផ្ដល់ឱកាសអោយខ្លួនឯង និង មនុស្សជុំវិញខ្លួន  ។ចេះលើកទឹកចិត្តខ្លួនគ្រប់កាលៈទេសៈ ។ ចេះហ្វឹកហាត់ផ្លូវចិត្តខ្លួនឯងអោយរឹងមាំ ។ ចេះហ៊ានប្រឈមជាមួយការពិត ។ ចេះមានភាពក្លាហានដោះស្រាយជាមួយបញ្ហា ។ ចេះមានទំនួលខុសត្រូវច្បាស់លាស់ ។ ចេះដឹកនាំជីវិតខ្លួនឯងអោយមានក្ដីសុខពិតប្រាកដ ។ ចេះជូតទឹកភ្នែកខ្លួនឯងពេលយំរួច ។  ចេះញញឹមពេលដែលជួបបញ្ហាដ៏ធ្ងន់ធ្ងរបំផុត »។

ជាមួយនឹងការរៀបរាប់ទាំងនេះអ្នកនាង ស្រីអូន បានលើកឡើងថាសំណេរទាំងនេះផ្ញើរជូនទៅស្រ្តីដែលរឹងមាំគ្រប់រូបទោះសម្ពាយជីវិតធ្ងន់គ្មាននាក់អាណិតគ្មាននាក់យល់ក៏យើងនៅតែមានឈ្មោះថាជាស្ត្រីរឹងមាំដដែល។ជាចុងក្រោយអ្នកនាង ស្រីអូន ក៏បានជូនពរដល់លោកស្រី ទ្រីដាណា ឱ្យមានស្នាមញញឹមនិងសុភមង្គលជារៀងរហូតនឹងបានបញ្ជាក់ថា អ្នកនាងនឹងយកគំរូតាមលោក ស្រី ទ្រី ដាណា ព្រោះជាមនុស្សស្រីដែលរឹងមាំ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post