header ads

Sponsor

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមមួយចំនួនប្រាកដជាបានជ្រាបហើយថាកាលពីថ្ងៃទី ០៤ ម្សិលមិញ ដេនីក្វាន់ បានផ្ទុះកំហឹងជាមួយ BA ម្នាក់ដែលប្រើពាក្យសម្តីមិនសមរម្យដាក់កូនស្រីរបស់ខ្លួនគឺយុវតី ល្អហួស ។ ដេនីក្វាន់ បានដាស់តឿនទៅដល់BAរូបនោះថាតែនាងឮនឹងចាប់ហែកមាត់ហើយ ។ ប៉ុន្តែយ៉ាងណាពេលនេះ ដេនីក្វាន់ បានសម្រេចបញ្ចប់រឿងទាំងនេះក្រោយ មានការសម្រួលពីក្រុមហ៊ុន​។

ក្រោយពីក្លាយជាម្ចាស់មកុដនៅក្នុងកម្មវិធី Miss Preteen Cambodia ឆ្នាំ២០២៣យុវតី ល្អហូស ក៏មានទីផ្សារការងារជាបន្តបន្ទាប់ដោយក្នុងនោះយុវតីរូបនេះក៏មានឱកាសក្លាយជាBA នៅក្នុងផលិតផលរក្សាសម្រស់ឱ្យក្រុមហ៊ុនមួយដោយទទួលបានតម្លៃខ្លួនខ្ពស់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍កាលពីថ្ងៃទី ០៤ ម្សិលមិញនេះ ដេនីក្វាន់ ជាម្តាយបានបង្ហាញអារម្មណ៍ខឹងសម្បារចំពោះBA ស្រីម្នាក់នៅក្នុងក្រុមហ៊ុនជាមួយកូនស្រីខ្លួនក្រោយពីBA ស្រីរូបនោះបានប្រើពាក្យសម្តីអសុរោះដាក់ ល្អហូស។ 

ដេនីក្វាន់ បានរៀបរាប់ជាសាធារណៈនៅក្នុងសារមួយថា«ធ្វើBA ដូចគ្នាធ្វើការជាមួយកូនស្រីខ្ញុំរៀននិយាយឱ្យមានក្រមសីលធម៌ផង កុំហារឡើងអញ ង៉ែង ហង កូនខ្ញុំគាត់នៅក្មេងឬអាយុក្មេងជាងអ្នកឯងមែន តែអ្នកឯងគ្មានសិទ្ធហៅកូនខ្ញុំបែបហ្នឹងទេហ៊ានតែនិយាយឱ្យខ្ញុំឮ ខ្ញុំចាប់ហែកមាត់ហើយអូនស្រី អាសម្តីបានសង្គមចឹងមនុស្សដូចអូនគង់បានជួបចែផ្ទាល់ទេមុខមិនស្អាតហើយសូមរៀបចរិកកុំឱ្យដូចមុខ»។

ការលើកឡើងរបស់ ដេនីក្វាន់ បែបនេះបានធ្វើឱ្យប្រិយមិត្តជាអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ខ្លាំង  តែដេនីក្វាន់ មិនបានបង្ហាញអត្តសញ្ញាណBA ដែលបានប្រើពាក្យសម្តីមិនសមរម្យដាក់កូនស្រីរបស់ខ្លួន ល្អហួស ឡើយ។ ប៉ុន្តែយ៉ាងណាសារមួយនេះត្រូវបាន ដេនីក្វាន់ សម្រេចលុបចោលទៅវិញដោយបញ្ជាក់ថាមានការសម្រួលពីខាងក្រុមហ៊ុន ។ ដេនីក្វាន់ បានលើ់កឡើងជាថ្មីថា«ដោយមានការសម្រួលពីខាងក្រុមហ៊ុនខ្ញុំព្រមលុប តែសង្ឃឹមថារឿងហ្នឹង វានឹងមិនកើតឡើងជាលើកទី២ទៀតទេមិនថាជាមួយកូនស្រីខ្ញុំ ឬអ្នកផ្សេង»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post