header ads

Sponsor

អ្នកដែលចូលចិត្តតាមដានរឿងរ៉ាវបុគ្គលល្បីៗនៅតាមបណ្តាញសង្គមមានការចាប់អារម្មណ៍និងលាន់មាត់សរសើរដល់ ចែគេន ដែលអ្នកលក់អនឡាញនិងជាម្ចាស់សាឡនល្បីឈ្មោះមួយ ដែលនៅបន្តកាន់ទុក្ខស្វាមីមិនទាន់ចូលរួមនៅក្នុងពិធីសប្បាយបើទោះស្វាមីបានឃ្លាតឆ្ងាយជិតកន្លះឆ្នាំទៅហើយ ។

ក្នុងនាមជាអ្នកជំនួញអនឡាញល្បីឈ្មោះម្នាក់ ចែគេន ដែលជាបងស្រីរបស់អតីតតារាចម្រៀង យ៉ុង ចាន់កណ្ណិកា ក៏ត្រូវបានលោកស្រី ទ្រី ដាណា អញ្ជើញជាភ្ញៀវកិត្តិយសនៅក្នុងថ្ងៃមង្គលការកាលពីថ្ងៃទី ០៣ កន្លងទៅ ។ ប៉ុន្តែយ៉ាងណា ចែ គេន មិនបានចូលរួមនៅក្នុងពិធីមង្គលរបស់ថៅកែពេជ្ររូបនេះទេដោយសារ ចែគេន មានមូលហេតុសំខាន់ផ្ទាល់ខ្លួនដោយបានត្រឹមតែជូនពរលោកស្រី ទ្រី ដាណា និងស្វាមី តែប៉ុណ្ណោះ ។ក្នុងនោះ ចែគេន បានឱ្យដឹងថាមូលហេតុមិនបានចូលរួមពិធីមង្គលការដោយសារតែជាប់កាន់ទុក្ខស្វាមី និងឪពុកក្មេក ។

ចែគេន បានរៀបរាប់ថា «ជាដំបូងនាងខ្ញុំក៏សុំអរគុណសំរាប់ការផ្តល់កត្តយសសំរាប់នាងខ្ញុំ ហើយក៏សុំទោសលោកជំទាវ ទ្រី ដាណា ដែលនាងខ្ញុំមិនបានចូលរួមក្នុងថ្ងៃមង្គលពិសេសនេះបាន ដោយសារនាងខ្ញុំស្តិតនៅក្នុងការកាន់ទុក្ខប្តីនឹងឱពុកក្មេកដែរទើបតែបាត់បង់ដោយក្តីអនុគ្រោះនាងខ្ញុំក៏សូមជូនពរអោយគូស្វាមីទទួលបានសិរីមង្គលដ៏ប្រសើរក្នុងថ្ងៃមង្គលពិសេសសុភមង្គល ស្នាមញញឹមរហូតទៅ»។

ជាមួយនឹងការរៀបរាប់របស់ ចែគេន ក៏មានការចូលរួមខមិនសរសើរពីសំណាក់អ្នកលេងបណ្តាញសង្គមដល់ ចែគេន ដែលបន្តកាន់ទុក្ខស្វាមីបានយូរខែដោយមិនចូលរួមពិធីបែបសប្បាយៗដូនេះ ។ បើគិតមកដល់ពេលនេះស្វាមី ចែគេន បានទទួលមរណភាពប្រមាណជាជិតកន្លះឆ្នាំពោលតាំងពីអំឡុងចុងខែឧសភាដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។មុននេះបន្តិច ចែគេន បានបង្ហោះរូបភាពរបស់ស្វាមីដោយដោយភ្ជាប់ជាមួយសារយ៉ាងសោកសៅថា«បេះដូងបងធ្វើពីអ្វីហេតុអីក៏តាមការពារអូនខ្លាំងម្លេស បើបងធ្វើល្អយ៉ាងនេះទៅហើយ ម្តេចក៏មិនធ្វើរហូតបង »៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post