header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើនក្រោយពីបានឃើញស្វាមីតារាចម្រៀង សួស វីសា បានបញ្ជាក់ថាលោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនឹងបានត្រៀមខ្លួនជាគ្រូបង្រៀនដល់សិស្ស និសិត្ស ថែមទៀត ។ ប៉ុន្តែយ៉ាងណាតារាសម្តែងរូបនេះមិនបានបញ្ជាក់ថាលោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតជំនាញអ្វីឡើយ ។

ទោះបីជាមិនសូវបង្ហាញវត្តមានថ្មីៗនៅក្នុងសកម្មភាពសិល្បៈដូចមុនក្តី តែលោក ថមមី តែងបង្ហាញសំណើចតាមរយៈការសម្តែងជានាងកាប៉ាកឡាក ជាមួយភរិយា សួស វីសា ដែលធ្វើឱ្យអ្នកគាំទ្ររីករាយនៅពេលបានឃើញការសម្តែងបែបកំប្លែងរបស់លោកនៅតាមបណ្តាញសង្គម ។ ក្រៅពីអ្នកសិល្បៈ លោក ថមមី ក៏មានជំនួញនៅក្នុងដៃហើយក៏ជាមន្ត្រីរាជការម្នាក់ដែលមានតួនាទីផងដែរ ។

ថ្មីៗនេះលោក ថមមី បានធ្វើឱ្យហ្វេន ហ្វេន កាន់តែភ្ញាក់ផ្អើលក្រោយពីបានឃើញលោរៀបរាប់ថា«ពីពេលនេះតទៅខ្ញ៉ំបាទ ថមមី រៀនចប់ថ្នាក់អនុបណ្ឌិតហើយក៍បានចូលរួមជួយដល់សង្គមជាតិគឺប្រែក្លាយទៅជាលោកគ្រូបង្រៀនដ៍សង្ហាម្នាក់ដល់សិស្ស និសិ្សត មហាវិទ្យាល័យ សូមផ្ញើរក្តីស្រលាញ់និងការចែករំលែកបទពិសោធន៍ល្អៗរបស់ខ្ញ៉ំជូនកូនក្មួយទាំងអស់គ្នាអោយខ្លាំងនិងពូកែជាទំពាំងស្នងឬស្សីនៃកម្ពុជា»។

ជុំវិញការលើកឡើងរបស់លោក ថមមី ក៏មានការជូនពរនិងចូលរួមត្រេកអរពីសំណាក់អ្នកគាំទ្រចំពោះការពង្រឹងសមត្ថភាពចំណេះដឹងរបស់លោកបែបនេះ ។ ខ្លះទៀតក៏បានសរសើរដល់លោកដែលឈ្លៀតពេលបន្តការសិក្សារហូតបញ្ចប់ថ្នាក់អនុបណ្ឌិតបើទោះមានការងាររវល់ច្រើ ន ។ ទោះបីជាយ៉ាងនេះក្តីលោក ថមមី មិនបានបញ្ជាក់ថា បានបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកអ្វីនោះឡើយ ។ជាមួយនឹងជោគជ័យថ្មីរបស់លោក ថមមី គេក៏បានឃើញតារាចម្រៀង សួស វីសា ជាភរិយាបានចូលរួមត្រេកអរចំពោះស្វាមីខ្លួននាង កាប៉ាកឡាក ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post