header ads

Sponsor

ខណៈអ្នកលេងបណ្តាញសង្គមមួយចំនួនកំពុងជក់នៅក្នុងការតាមដានរឿងថ្មីៗជារៀងរាល់ថ្ងៃដែលកំពុងកើតមានជាហូរហែនៅក្នុងបណ្តាញសង្គមនោះ ។ ស្រាប់តែលោក តាន់ គឹមសួរ ដែលត្រូវគេស្គាល់ថាជាសកម្មជនការពារព្រៃឈើបានបង្ហោះសារយ៉ាងចាក់ដោតថា មហាជនទាំងអស់គួរនាំគ្នាមកខ្វល់ខ្វាយរឿងភ្នំតាម៉ៅឱ្យបានច្រើន... ។

មួយរយៈនេះគេសម្គាល់ឃើញថាមានរឿងថ្មីៗកើតឡើងនៅក្នុងបណ្តាញសង្គម ជាពិសេសក្រោយពីបញ្ចប់ពីធីមង្គលការរបស់ថៅកែពេជ្រ ទ្រី ដាណា ក៏លេចនូវរឿងជាបន្តរបស់អ្នកលក់ឡេឈ្លោះគ្នាដែលកំពុងផ្ទុះល្បីផ្អើលដល់ឋានទាំងបីរហូតមានការទៅស្បថនៅមុខព្រះអង្គដងកើទាំងកណ្តាលអាធ្រាតថែមទៀត ។

ក្នុងនាមជាសកម្មជនដែលតែងចេញមុខឈឺឆ្អាលនៅក្នុងរឿងព្រៃឈើនោះលោក តាន់ គឹមសួរ បានបង្ហោះសារដែលមានអត្ថន័យយ៉ាងចាក់ដោតថា «តាមដានរឿងព្រៃភ្នំតាម៉ៅឲ្យមែនទែន កុំរវល់ខ្វល់ជាមួយរឿងអត់ប្រយោជន៍ច្រើនពេក ពួកអាខូចចាំតែឱកាសទេកុំប្រហែសប្រយ័ត្នប្រហោង»។

ការលើកឡើងរបស់លោក តាន់ គឹមសួរ ក៏មានការមតិគាំទ្រហើយក៏មានការចូលរួមបញ្ចេញយោបល់ជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គម។ជាចុងក្រោយលោក តាន់ គឹមសួរ ក៏បាននិយាយយ៉ាងមុតមាំនៅក្នុងខមិនមួយថាជីវិតចុងក្រោយរបស់លោកមួយនេះគឺលោកផ្ញើទុកជាមួយនឹងព្រៃឈើនេះហើយលោកនឹងខិតខំរិះរកគ្រប់វិធីដើម្បីយកឈ្នះជនដែលកំពុងតែស្រែកឃ្លាននឹងសម្បត្តិធនធានធម្មជាតិរបស់យើងនេះឲ្យខានតែបាន។ ក្នុងនោះលោក តាន់   គឹមសួរ ក៏បានអរគុណចំពោះការចូលរួមខ្វាយខ្វល់ជាមួយគ្នារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post