ក្រោយស្ងាត់មួយរយៈប៉ុន្មានថ្ងៃចុងក្រោយនេះលោក ឈាង ណារិន ដែលជាប្អូនប្រុសឧកញ៉ា ឈាង រ័ត្ន បានបង្ហោះសារជាបន្តបន្ទាប់រំឮកពីបងប្រុសខ្លួនដែលបានចាកឆ្ងាយដោយមិនត្រឡប់ ។ ប៉ុន្តែសារខ្លីដែលមានអត្ថន័យយ៉ាងចាក់ដោតដែលមានន័ថា«បក្សាចាប់ផ្តើមបន្ទាបខ្លួន» ត្រូវបានគេសង្ស័យថាលោកដូចជាចង់ឌឺដងឱ្យនរណាម្នាក់ដែលអាចជាអតីតបងថ្លៃអ្នកនាង ស្រីអូន។
គិតមកដល់ពេលនេះប្រមាណជាងមួយខែហើយដែលឧកញ៉ា ឈាង រ័ត្ន បានចាកចេញពីក្រុមគ្រួសារនិងសាច់ញាតិដោយបន្សល់ទុកត្រឹមតែអនុស្សាវរីយ៍និងការចងចាំដ៏ល្អតែប៉ុណ្ណោះ ។ ជាមួយគ្នានោះគេសង្កេតឃើញលោក ឈាង ណារិន ជាប្អូនរបស់របស់ឧកញ៉ា ឈាង រ័ត្ន បានបង្ហោះសារជាបន្តបន្ទាប់ដែលមានដូចជា«ស្រលាញ់នៅថ្ងៃបុណ្យ7ថ្ងៃមួយថ្ងៃគត់ផុតពីនោះមក ថ្ងៃសីលក៏មិនដែលឃើញសែន១វត្ត ក៏មិនដែលទៅផងតើបង ឈាង រ័ត្ន លះបង់ដើម្បីអ្វី»។ថ្មីៗនេះលោក ឈាង ណារិន បានបង្ហោះសំណេរយ៉ាងចាក់ដោតថា « បក្សាចាប់ផ្តើមបន្ទាប់ខ្លួនវិញហើយ»។
សម្តីមួយឃ្លានេះត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនយល់ថាលោក ឈាង ណារិន កំពុងនិយាយសំដៅទៅអតីតបងថ្លៃអ្នកនាង ស្រីអូន ដែលបានភ្ជាប់ទំនាក់ទំនងជាមួយលោកស្រី ទ្រី ដាណា ក្រោយធ្លាប់មានការវាយប្រហារគ្នាកន្លងមកក្នុងមុខជំនួញ។
ពេលនេះដែរគេសង្កេតឃើញថាអ្នកនាង ស្រីអូន មានទឹកមុខមាត់ស្រស់ស្រាយឡើងវិញក្រោយពីបានបង្ហាញមុខចូលរួមនៅក្នុងកម្មវិធីមង្គលការលោកស្រី ទ្រី ដាណា ។ ក្នុងនោះ ស្រីអូន ក៏បានសរសើរចំៗដល់លោកស្រី ទ្រី ដាណា ពីភាពរឹងមាំនៅក្នុងនាមជាស្រ្តី នឹងបានតាំងចិត្តដើរតាមគំរូថៅកែពេជ្ររូបនេះថែមទៀតផង ៕