header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងដោយថ្មីៗនេះមានការចែករំលែកព័ត៌មានតៗគ្នាថាស្រីស្រស់  ជា ណាកា ដែលបានបើករថយន្តបុកអ្នកដំណើរបណ្តាលឱ្យបាត់បង់ជីវិតកាលពីពេលថ្មីៗនេះត្រូវបានដោះលែងឱ្យមានសេរីភាពក្រោយពីបានសងសំណងរដ្ឋប្បវេណីទៅដល់ក្រុមគ្រួសារជនរងគ្រោះ។

គេចាំបានថាកាលពីពេលថ្មីៗនេះស្រីស្អាតម្នាក់ដែលត្រូវគេស្គាល់ថាជាតារាសម្តែងនឹងធ្លាប់បានចូលរួមសម្តែងនៅក្នុង MV បទចម្រៀងរបស់លោក ស៊ូ លីផេង បានបើករថយន្តក្នុងស្ថានភាពស្រវឹងដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានអ្នកបាត់បង់ជីវិតផងដែរ ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះក៏មានការលេចធ្លាយដំណឹងថាពេលនេះតារាសម្តែង ជា ណាកា ដែលជាជនបង្កបានបើករថយន្តបុកអ្នកដំណើរបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតនោះត្រូវបានដោះលែងឱ្យមានសេរីភាពត្រឹមការសងសំណងរដ្ឋប្បវេណីជាមួយគ្រួសារជនរងគ្រោះ។

តាមរយៈគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា Reth Mony បានសរសេរសាររៀបរាប់កាលពីថ្ងៃទី៥ ធ្នូ កន្លងទៅថា«សំណុំរឿងស្រីស្រស់បើករថយន្តបុកអ្នកដទៃបណ្តាលឲ្យស្លា.ប់ ត្រូវបានតុលារដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីសងសំណងរដ្ឋប្បវេណីដល់ក្រុមគ្រួសារជនរងគ្រោះ បញ្ចប់ដោយត្រឹមដកពាក្យបណ្តឹង ។សូមបញ្ជាក់ថា ជនបង្កឈ្មោះ ជា ណា ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរចប់សព្វគ្រប់នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ និងបានចេញដីកាសន្និដ្ឋានពីបទបើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោក បណ្តាលឲ្យស្លា.ប់អ្នកដទៃ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក» ។

មិនមែនជាករណីដំបូងទេកន្លងមករឿងបែបនេះបានកើតឡើងជាហូរហែរនៅក្នុងសង្គមខ្មែរដោយជនបង្កគ្រោះថ្នាក់ចរាចរណ៍នៅក្រៅឃុំយ៉ាងរំភើយ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post